គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27

  បច្ចុប្បន្ន ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមតាមទូរសព្ទស្មាតហ្វូនមានកាន់តែច្រើនឡើងៗ។ ការទស្សនាកម្មវិធីទូរទស្សន៍តាមទូរសព្ទដៃស្មាតហ្វូន ក៏ហាក់មានចំនួនកាន់តែកើនឡើងដែរ។ បុគ្គលិកទស្សនាវដ្តីញញឹម បានចុះសាកសួរនិស្សិត (៦៦នាក់) និងពលរដ្ឋទូទៅ (៥០នាក់) រស់នៅរាជធានីភ្នំពេញអំពីស្ថានភាពតាមដានកម្មវិធីទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ និងការផ្សាយលើបណ្តាញសង្គម ធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដោយទទួលបាននូវទិន្នន័យដូចខាងក្រោម។

របៀបមើលតារាង៖ តួលេខខាងឆ្វេងជាភាគរយពីចម្លើយនិស្សិត៦៦នាក់ ― ខាងស្តាំជាភាគរយពីចម្លើយពលរដ្ឋ៥០នាក់ (និស្សិត—ពលរដ្ឋទូទៅ)

១. តើបច្ចុប្បន្នអ្នកនៅទស្សនាទូរទស្សន៍តាមកញ្ជក់ទូរទស្សន៍ដែរ ឬទេ?

ក.នៅទស្សនានៅឡើយ (20% ― 62%)

ខ. ខានទស្សនា ១ ទៅ ២ឆ្នាំ (26% ― 20%)

គ. ខានទស្សនា ៣ ទៅ ៤ឆ្នាំ (27% ― 14%)

ឃ. ខានទស្សនាលើសពី ៥ឆ្នាំ (27% ― 4%)

២. ជាទូទៅ តើអ្នកទស្សនាទូរទស្សន៍តាមមធ្យោបាយណា?

ក. តាមកញ្ជក់ទូរទស្សន៍ (36% ― 26%)

ខ. តាមទូរសព្ទដៃ (40% ― 10%)

គ. ទាំងទូរទស្សន៍ និងទូរសព្ទដៃ (24% ― 64%)

៣. ក្នុងចំណោមស្ថានីយ៍ទូរទស្សន៍ខាងក្រោមនេះ តើអ្នកចូលចិត្តទស្សនាប៉ុស្តិ៍ណាខ្លះ? (អាចរើសបានលើសពី១ចម្លើយ)

ក. ហង្សមាស (ឬរស្មីហង្សមាស) (61% ― 68%)

ខ. ក្រុមហ៊ុន CBS (CTN, MYTV, CNC ) (21% ― 24%)

គ. បាយ័ន (ឬBTV) (21% ― 48%)

ឃ. ភីអិនអិន (PNN) (44% ― 44%)

ង. ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ (TV5) (5% ― 52%)

ច. ទទក (ឬTVK2) (9% ― 8%)

ឆ. ពុំចាប់អារម្មណ៍ប៉ុស្ដិ៍ណាមួយជាពិសេសទេ(0% ― 0%)

៤. តើអ្នកចូលចិត្តមើលកម្មវិធីប្រភេទណា?

ក. កម្សាន្ត (ភាពយន្ត កំប្លែង តន្ត្រីជាដើម)(85% ― 44%)

ខ. អប់រំ (23% ― 26%)

គ. ព័ត៌មាន (21% ― 88%)

ឃ. កីឡា (18% ― 56%)

៥. តើអ្នក ឬក្រុមគ្រួសាររបស់អ្នកទស្សនាប៉ុស្តិ៍ទូរទស្សន៍ដោយប្រព័ន្ធបែបណា?

ក. ប្រើកម្មវិធីអ៊ែបឥតបង់ប្រាក់ (PPCTV, One Tv Plus និង eRadio and TVជាដើម) (50% ― 10%)

ខ. ប្រើកម្មវិធីអ៊ែបបង់ប្រាក់ដើម្បីទស្សនា (6% ― 0%)

គ. មើលតាមផ្កាយរណបឌីធីវី (DTV) (30% ― 40%)

ឃ. មើលតាមបណ្តាញក្រុមហ៊ុនខ្សែកាបឯកជន(27%― 64%)

៦. តើអ្នកចូលចិត្តទស្សនាទូរទស្សន៍ជាលក្ខណៈគ្រួសារ ឬ ចូលចិត្តមើលតែឯង?

ក. ចូលចិត្តទស្សនាជាមួយគ្រួសារ (70% ― 80%)

ខ. ចូលចិត្តទស្សនាម្នាក់ឯង (30% ― 20%)

៧. បច្ចុប្បន្ន តើអ្នកគិតថាខ្លួនមើលកម្មវិធីទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍នៅផ្ទះជាមួយគ្រួសារ ញឹកញាប់ដែរឬទេ?

ក. ញឹកញាប់ (11% ― 30%)

ខ. មើលខ្លះៗដែរ (20% ― 38%)

គ. ម្ដងម្កាល (44% ― 32%)

ឃ. មិនដែលសោះ (25% ― 0%)

○ ស្ថានភាពទស្សនាកម្មវិធីផ្សាយលើបណ្ដាញសង្គមក្រៅពីកម្មវិធីទូរទស្សន៍

១. តើអ្នកចូលចិត្តទស្សនាការផ្សាយកម្មវិធីនានាលើបណ្តាញសង្គម (ហ្វេសប៊ុក យូធូបជាដើម) ដែរឬទេ?

ក. ចូលចិត្ត (42% ― 44%)

ខ. ចូលចិត្តខ្លះដែរៗ (56% ― 56%)

គ. មិនចូលចិត្ត (អាចរំលងសំណួរទី២ខាងក្រោម)(2% ― 0%)

២. ប្រសិនបើចូលចិត្ត តើកម្មវិធីបែបណាដែលអ្នកតែងតែទស្សនា? (អាចរើសបានលើសពី១ចម្លើយ)

ក. ការសម្ដែងប្លែកៗ (21% ― 44%)

ខ. វីដេអូខ្លីបែបអប់រំ (33% ― 28%)

គ. Video Vlog (53% ― 4%)

ឃ. Video Review (អាហារ បច្ចេកវិទ្យា ផលិតផលអ្វីមួយ កន្លែងកម្សាន្តជាដើម) (58% ― 4%) 

ង. ការសម្រាយរឿង (21% ― 2%)

ច. កំប្លែងខ្លីៗ (38% ― 52%)

ឆ. កម្មវិធីកីឡា (18% ― 58%)

ជ. ព័ត៌មាន (29% ― 86%)

៣. តើអ្នកមានស្គាល់ក្រុមបង្កើតនិងសម្ដែងវីដេអូខ្លីតាម FACEBOOK ឬ YouTube, ផេកតារាល្បីៗ និងផេកផ្សាយព័ត៌មានអនឡាញ ដែលមានផ្សព្វផ្សាយលើបណ្ដាញសង្គមណាមួយដែរ ឬទេ?

ក. មិនមានស្គាល់ទេ (55% ― 90%)

ខ. មានស្គាល់ (45% ― 10%)

៤. តើអ្នកយល់យ៉ាងណាចំពោះកម្មវិធីផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបច្ចុប្បន្ន បើធៀបនឹងកម្មវិធីចាក់ផ្សាយរបស់ទូរទស្សន៍?

ក. ទាក់ទាញខ្លាំង (29% ― 26%)

ខ. ទាក់ទាញខ្លះដែរ (68% ― 70%)

គ. មិនទាក់ទាញទេ (3% ― 4%)

ត្រួសៗអំពីដើមកំណើតផ្សាយទូរទស្សន៍

ឆ្នាំ១៩៦៦ ជាឆ្នាំដែលប្រទេសកម្ពុជាមានស្ថានីយទូរទស្សន៍ដំបូងគេបំផុត និងជាឆ្នាំដែលទូរទស្សន៍ជាតិកម្ពុជាបានចាប់កំណើតឡើង។ តែជាអកុសល ស្ថានីយទូរទស្សន៍មួយនេះ ត្រូវរងការខូតខាតទាំងស្រុងនៅក្នុងឆ្នាំ១៩៧៥ ដោយសារភ្លើងសង្គ្រាមនាសម័យខ្មែរក្រហម។ តែជាការប្រសើរដែរ ព្រោះនៅក្នុងកំឡុងឆ្នាំ១៩៧៩ ស្ថានីយទូរទស្សន៍ជាតិកម្ពុជាបានចាប់ផ្ដើមដំណើរការជាថ្មី ដោយមានលទ្ធភាពចាក់ផ្សាយកម្មវិធីនានាត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ។ ដោយមានការប្រែប្រួលជាបន្តបន្ទាប់ នៅដើមខែធ្នូ ឆ្នាំ១៩៨៣ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ត្រូវបានស្ថាបនាឡើងវិញ ទាំង ធនធានមនុស្ស និងសម្ភារៈ។

ដោយឡែក នៅក្នុងឆ្នាំ១៩៨៦ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានទទួលជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈការបំពាក់ឧបករណ៍ទំនើបទាន់សម័យ។ ក្រោយមក ទូរទស្សន៍ជាតិកម្ពុជាអាចពង្រីកវិសាលភាពការចាក់ផ្សាយប្រចាំ ថ្ងៃពី៤ម៉ោងរហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ និងពង្រឹងប្រព័ន្ធចែកផ្សាយរហូត ដល់១២៦ប្រទេសតាមរយៈផ្កាយរណប។ គួរបញ្ជាក់ផងដែរ នៅក្នុងកំឡុងឆ្នាំ១៩៨៦ ប្រទេសកម្ពុជាមានស្ថានីយទូរទស្សន៍ទាំងអស់សរុប ១៥ស្ថានីយ ដែលក្នុងនោះមានស្ថានីយផ្សាយបន្តផ្ទាល់របស់វៀតណាម ទូរទស្សន៍បារាំង និងស្ថានីយផ្សាយបន្តតាមតំបន់។

ក្រោយភ្លើងសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាបានរលត់ផុតទៅ វិស័យទូរគមនាគមន៍បានរីកចម្រើនជាបន្តបន្ទាប់។ ជាពិសេស នៅឆ្នាំ២០១២ ការផ្សព្វផ្សាយ ទូរទស្សន៍មានការប្រកួតប្រជែងខ្លាំង ដោយមានការបង្កើតស្ថានីយថ្មីមួយ ចំនួន ហើយស្ថានីយទូរទស្សន៍ដែលមានវត្តមានហើយនោះក៏បានបង្កើត កម្មពិធីចាក់ផ្សាយថ្មីៗ ប្លែកៗដើម្បីប្រកួតប្រជែងជាមួយស្ថានីយដទៃទៀត។ ទោះបីជានៅក្នុងឆ្នាំ២០១២ វិស័យទូរទស្សន៍មានការប្រកួតប្រជែងខ្លាំងក៏ ពិតមែន ប៉ុន្តែនៅអំឡុងឆ្នាំ២០១៣ ការប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូន និង អ៊ីនធឺណិតកើនឡើងយ៉ាងគំហុកនៅកម្ពុជានាំឱ្យមានកំណើនអ្នកទស្សនា ប៉ុស្តិ៍ទូរទស្សន៍តាមទូរសព្ទដៃកើនឡើងច្រើនជាហូរហែ។ គិតត្រឹមឆ្នាំ២០២០ មានប្រជាជនខ្មែរប្រមាណជាង១៦លាននាក់ប្រើប្រាស់អ៊ីនធឺណិត ដែលក្នុងនោះអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកមានរហូតដល់ប្រមាណ ១០,៩ លាននាក់។

សន្ទុះអ្នកទស្សនាកម្មវិធីផ្សាយតាមបណ្តាញសង្គម និងស្មាតហ្វូន

ដោយសារមានចំនួនអ្នកនិយមប្រើបណ្តាញសង្គមលើប្រព័ន្ធអ៊ីនធឺណិតកើនឡើងច្រើន នាពេលបច្ចុប្បន្ន បានធ្វើឱ្យចំនួនអ្នកទស្សនាកម្មវិធីទូរទស្សន៍នៅផ្ទះមានចំនួនថយចុះ។ ជាទូទៅ នៅប្រមាណជា ១៥ឆ្នាំមុន ប្រជាជនខ្មែរមានទម្លាប់ទស្សនាប៉ុស្តិ៍ទូរទស្សន៍ជុំគ្នាតាមគេហដ្ឋាន ឬតាមហាងអាហារជាដើម។ វប្បធម៌នៃការទស្សនាកម្មវិធីទូរទស្សន៍ជាក្រុម ត្រូវបានបាត់បង់បន្តិចម្តងៗក្រោមវត្តមាននៃការរីកចម្រើនលើវិស័យបច្ចេកវិទ្យា និងការនិយមប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូនភ្ជាប់អ៊ីនធឺណិត។ ដោយសារកំណើនអ្នកប្រើប្រាស់បណ្តាញសង្គមកើនឡើងច្រើនដូចនេះ គេសង្កេតឃើញមានក្រុមអ្នកបង្កើតវីដេអូខ្លីៗដូចជា៖ រឿងកំប្លែង ឬអប់រំខ្លីៗ និងកម្មវិធីចម្លែកៗផ្សាយនៅលើបណ្តាញសង្គមដូចជា ហ្វេសប៊ុក និងយូធូបកំពុងកើតមានឡើងយ៉ាងផុសផុល។ បច្ចុប្បន្ន ចំនួនអ្នកទស្សនាកម្មវិធីទាំងនេះក៏ហាក់ដូចជាមានសន្ទុះកើនឡើងច្រើនបន្តិចម្តងៗគួរឱ្យកត់សម្គាល់ផងដែរ៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】

ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

ក្រុមហ៊ុន ហង្សមាស

កម្មវិធី The Voice Kids Cambodia

ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ

តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer