លោក KO Honam ជាតំណាងនៃក្រុមហ៊ុន JC បានធ្វើការទាក់ទងនឹងវិស័យកសិកម្មនៅកម្ពុជារយៈពេល ១២ ឆ្នាំមកហើយ។ លោកបាននិយាយថា៖ “លោកបានធ្វើដំណើរនិងប្រាស្រ័យទាក់ទងផ្ទាល់ទៅកាន់តំបន់កសិកម្មផ្សេងៗជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយមានការយល់ដឹងច្រើនពីបញ្ហានានា ទាក់ទងនឹងវិស័យកសិកម្ម”។ បន្ទាប់មក គាត់បានសម្រេចចិត្តធ្វើការពង្រីកនូវការងាររបស់ខ្លួន តាមរយៈការធ្វើសាជីវកម្មគំរូមួយ ដើម្បីដោះស្រាយបញ្ហាកសិកម្មកម្ពុជា។ តើគំរូសាជីវកម្មនោះជាអ្វីទៅ?
គំរូរបស់សមាគមកសិកម្មជប៉ុន
មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ចំពោះប្រទេសកសិកម្មដ៏ទៃទៀតក៏រមែងតែជួបប្រទះនូវបញ្ហា ជីវភាពរស់របស់កសិករដែរ។ មូលហេតុចម្បងមួយនោះ គឺដោយសារតែកសិកម្មជាជំនួញដែលមានរចនាសម្ព័ន្ធមាន “ប្រសិទ្ធភាពទុនមិនល្អ”។ នៅក្នុងរបរកសិកម្មជាទូទៅ ប្រជាកសិករត្រូវបោះទុនដើម្បីធ្វើការប្រមូលនូវសម្ភារៈ និង គ្រាប់ពូជដែលចាំបាច់ជាមុន ហើយត្រូវទិញឬជួលម៉ាស៊ីនធ្វើកសិកម្មដើម្បីភ្ជួររាស់ដីដាំដុះ ព្រមទាំងត្រូវការថវិកាទិញជីឬថ្នាំកសិកម្មក្នុងការថែរក្សាដំណាំក្នុងពេល ៣ ឬ ៤ខែ តាមកាលកំណត់ណាមួយរហូតដល់បានប្រមូលផលកសិកម្មនោះ។ ដូច្នេះ យើងសង្កេតឃើញថារហូតទទួលបានភោគផល កសិករត្រូវចំណាយកម្លាំងនិងធនធានច្រើនព្រមទាំងរយៈពេលយូរ ក៏ប៉ុន្តែនៅពេលដល់ប្រមូលផលនិងលក់បានចំណូលវិញ គឺត្រូវអាស្រ័យលើតម្លៃឡើងចុះនៅពេលលក់នោះទៀត ដែលធ្វើអោយកសិករពិតជាពិបាកក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនអោយមានតម្លៃថ្លៃនិងមានចំណូលថេរ។ជាពិសេស នៅប្រទេសកម្ពុជាដែលមានកសិករភាគច្រើនជាកសិករខ្នាតតូច ឃើញថារចនាសម្ព័ន្ធកសិកម្មមួយដែលមាន “ការចំណាយប្រាក់ទុនវិនិយោគដំបូងច្រើន តែត្រូវទទួលត្រឡប់មកវិញនូវប្រាក់ចំណូលមិនទៀងទាត់មួយនៅចុងបញ្ចប់”។ នេះគឺជាមូលហេតុដែលនាំអោយប្រជាកសិករពុំមានទុនគ្រប់គ្រាន់ មានភាពលំបាកជាមួយការប្រកបរបរកសិកម្ម។
ថ្វីត្បិតតែប្រទេសជប៉ុនជាប្រទេសមានការរីកចំរើន ហើយប្រជាជនមានជីវភាពធូធារក៏ពិតមែន តែកាលពី ៧០ឆ្នាំមុន នៅក្រោយសង្រ្គាមលោកលើកទី ២ ស្ថានភាពកសិកម្មនៅប្រទេសជប៉ុននាពេលនោះ គឺពិតជាស្រដៀងគ្នានឹងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ពេលនោះនៅប្រទេសជប៉ុនមានចំនួនកសិករច្រើនដែលមានដីស្រែចំការផ្ទាល់ខ្លួន ប៉ុន្តែពួកគាត់ធ្វើកសិកម្មខ្នាតតូចជាលក្ខណៈគ្រួសារហើយខ្វះខាតទុនក្នុងការធ្វើកសិកម្មនិងមានជីវភាពលំបាក ដោយសារប្រាក់កម្ចីសម្រាប់ធ្វើជាទុនកសិកម្មផងដែរ។ ស្ថិតនៅក្នុងស្ថានភាពលំបាកបែបនេះ សមាគមកសិកម្មជប៉ុនមានតួនាទីដ៏សំខាន់ក្នុងការជួយកសិករខ្នាតតូចដែលជួបនឹងបញ្ហាទាំងនោះ។ កសិករខ្នាតតូចដែលខ្វះទុនទាំងនោះ អាចជួលនូវឧបករណ៍និងសម្ភារៈធ្វើកសិកម្មដែលខ្លួនពុំមានលទ្ធភាពទិញមកប្រើប្រាស់ ហើយក្នុងករណីលំបាកខ្លះកសិករក៏មានលទ្ធភាពខ្ចីទុនពីសមាគម ហើយសមាគមក៏ធានានូវការទិញកសិផលពីកសិករក្នុងតម្លៃសមស្របនិងទៀងទាត់ផងដែរ។
ដោយសារមានសមាគមកសិកម្មជប៉ុន ទើបធ្វើអោយកសិករជប៉ុនមានទំនុកចិត្តក្នុងការប្រកបរបរកសិកម្មរបស់ខ្លួន ដែលនាំអោយវិស័យកសិកម្មជប៉ុនមានការរីកចំរើនច្រើននៅសម័យក្រោយសង្រ្គាម។ លោក Honam បានចាប់ប្រកបរបរកសិកម្មនៅកម្ពុជានាឆ្នាំ២០០៨។ លោកបានចាប់ផ្តើមការងារដាំដុះនៅលើផ្ទៃដីកសិកម្មដែលមានទំហំ ២៣០ ហិកតា និងបានលក់ ព្រមទាំងនាំចេញស្រូវអង្ករដំបូងកាលពី ៥ ឆ្នាំមុននៅក្នុងខេត្តបាត់ដំបង។ បន្ទាប់មក លោកបានធ្វើចំការដំណាំពោតបារាំងលើផ្ទៃដី ៣០ ហិកតានៅខេត្តប៉ៃលិន ដើម្បីនាំចេញទៅលក់នៅប្រទេសជប៉ុនផងដែរ។ ដោយមើលឃើញពីស្ថានភាព នៃវិស័យកសិកម្មខ្មែរបច្ចុប្បន្នស្រដៀងគ្នានឹងកសិកម្មជប៉ុនកាលពីមុន លោកបានចាប់ផ្តើមនូវការធ្វើអាជីវកម្មមួយដែលអាច “ផ្សព្វផ្សាយនូវគំរូសមាគមកសិកម្មជប៉ុននៅកម្ពុជា”និងមានក្តីរំពឹងថានឹង “ផ្តល់ជូនកសិករខ្មែរនូវបច្ចេកទេសកសិកម្មជប៉ុន” បានតាមរយៈអាជីវកម្មនេះ។
បច្ចុប្បន្ន លោកបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថាJC Agricultural Cooperatives Co., Ltd. (JCAC) ក្នុងគោលបំណង“ផ្ទេរនូវបច្ចេកទេសនិងសម្ភារៈកសិកម្មមួយចំនួនរបស់ជប៉ុនជូនកម្ពុជា” បន្ទាប់ពីលោកបានមើលឃើញអំពីការរីកចំរើននិងការប្រែប្រួលសង្គមមួយចំនួននៅកម្ពុជា។ ក្រុមហ៊ុនរបស់លោកកំពុងខិតខំប្រឹងប្រែងធ្វើអោយប្រសើឡើងនូវសមត្ថភាពកសិកម្មរបស់ប្រជាកសិករខ្មែរ តាមរយៈការដាក់លក់និងជួសជុលនូវគ្រឿងម៉ាស៊ីនកសិកម្មដូចជាម៉ាស៊ីនត្រាក់ទ័រ និងផ្គត់ផ្គង់នូវម៉ាស៊ីនដ្រូនជប៉ុន (Smart Agri Solution) ដែលជាបច្ចេកវិទ្យាថ្មីបំផុតសម្រាប់ប្រើប្រាស់ក្នុងកសិកម្មជាដើម។ ក្រុមហ៊ុនកំពុងធ្វើការលើកកម្ពស់នូវផលិតកម្មកសិកម្ម និងប្រសិទ្ធភាពនៃវិស័យកសិកម្មកម្ពុជា ដោយការផ្គត់ផ្គង់នូវបច្ចេកទេសជាប្រពៃណី និងបច្ចេកវិទ្យាឈានមុខថ្មីៗរបស់ជប៉ុន។ យ៉ាងណាមិញ ក្រុមហ៊ុនសម្រេចបាននូវការផ្តល់ជូនដល់កសិករខ្មែរនូវ “ជំនួយផ្នែកទុនដល់កសិករ” តាមគំរូនៃសមាគមកសិកម្មជប៉ុន តាមរយៈអង្គភាពផ្តល់ហិរញ្ញប្បទានឈ្មោះថា “JC Finance Plc.” ដែលបានបង្កើតឡើងដោយកិច្ចសហការរួមនៃសហគ្រិននិងអ្នកវិនិយោគជប៉ុននៅកម្ពុជា។ JC Finance Plc. មានអាជ្ញាបណ្ណធ្វើអាជីវកម្មស្របច្បាប់ផ្នែកមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងផ្តល់នូវហិរញ្ញប្បទានជាពិសេសដល់កសិករខ្មែរ សម្រាប់ទិញម៉ាស៊ីននិងសម្ភារៈកសិកម្ម ដែលមានតម្លៃខ្ពស់ដូចជាម៉ាស៊ីនត្រាក់ទ័រនិងម៉ាស៊ីនច្រូតកាត់ជាដើម។
បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចបានមួយផ្នែកនៃការផ្ទេរនូវប្រព័ន្ធមួយចំនួនរបស់សមាគមកសិកម្មជប៉ុនល្អៗ តាមរយៈការផ្គត់ផ្គង់នូវផ្នែកសម្ភារៈដូចជា “ម៉ាស៊ីននិងបច្ចេកទេសក៏ដូចជាសម្ភារៈ” និងផ្នែកចំណេះដឹង។ នៅថ្ងៃអនាគត ក្រុមហ៊ុននឹងធ្វើអោយសម្រេចបាននូវតួនាទីមួយយ៉ាងសំខាន់ដូចសមាគមកសិកម្មជប៉ុន ក្នុងការ “ទិញកសិផលពីកសិករដោយតម្លៃសមរម្យនិងទៀងទាត់”។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 39】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
2022.12.21 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពកូនសិស្សលោកស្នាក់នៅក្នុងវត្តអារាម
2022.12.16 NyoNyum KhmerNyoNyum Khmer Special Topics
ការសុំសីលក្នុងពុទ្ធសាសនា
2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics
ពិធីបំបួសនាគ
2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類
មតិយោបល់សមណនិស្សិត និងនិស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ
2022.11.28 NyoNyum KhmerNyoNyum Khmer Special Topics
ការអប់រំរបស់ព្រះសង្ឃ
2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17 NyoNyum KhmerNyoNyum Khmer Special Topics未分類
សួនឧទ្យាន Hitachi Seaside Park
2022.10.17 Japan ViewNyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២【NYONYUM KHMER】
2022.09.12 NyoNyum KhmerNyoNyum Khmer Special Topics未分類
តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម
2022.08.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៤ ចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២【NYONYUM KHMER】
2022.07.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥០ ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២【NYONYUM KHMER】
2022.03.11 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៩ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២【NYONYUM KHMER】
2022.01.11 NyoNyum Khmer未分類
កម្រងសំណួរសាកសួរអំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះកីឡាអូឡាំពិក
2021.12.13 NyoNyum Khmer
ជម្រើសសិក្សានៅប្រទេសជប៉ុន និងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
2021.11.23 NyoNyum Khmer
កិច្ចសម្ភាសន៍ជាមួយលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិក ឯកឧត្តម វ៉ាត់ ចំរើន
2021.11.23 NyoNyum Khmer
ការជួយជ្រោមជ្រែងអត្តពលិកខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០
2021.11.23 NyoNyum Khmer
អំពីប្រវត្តិកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក
2021.11.15 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៨ ចុះផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១【NYONYUM KHMER】
2021.11.12 NyoNyum Khmer
“ក្តីស្រលាញ់ ការតាំងចិត្ត និង ការព្យាយាម នាំឱ្យខ្ញុំទទួលជោគជ័យក្នុងការសិក្សា”
2021.09.20 NyoNyum Khmer
ការប្រកបរបរលក់កាហ្វេខ្នាតតូច
2021.09.20 NyoNyum Khmer
សួនឧទ្យាន កូរ៉ាគុអេន (Korakuen)
2021.09.20 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៧ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១【NYONYUM KHMER】
2021.09.10 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics