គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) យល់ដឹងបន្ថែមអំពី ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា
(ភាសាខ្មែរ) យល់ដឹងបន្ថែមអំពី ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា
2020.11.16

ចាប់ពីពាក់កណ្តាលឆ្នាំ២០០០មក គេសង្កេតឃើញមានកំណើនសេដ្ឋកិច្ចកើនឡើងខ្ពស់នៅប្រទេសកម្ពុជា ហើយជាមួយគ្នានោះ អត្រាក្រីក្រក៏បានធ្លាក់ចុះខ្លាំងពីប្រមាណជិត៥៣%នៅឆ្នាំ២០០៤ មកត្រឹមប្រមាណ១៣.៥%នៅក្នុងឆ្នាំ២០១៤ ផងដែរ។ ជាលទ្ធផល នៅឆ្នាំ២០១៦ ប្រទេសកម្ពុជាបានប្រែខ្លួនពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ធៀបនឹងបណ្តាប្រទេសនានានៅក្នុងតំបន់។ តែទោះជាយ៉ាងនេះក្តី ដោយឃើញមានចំនួនប្រជាពលរដ្ឋក្រីក្រនៅមានចំនួនច្រើននៅឡើយ និងដើម្បីបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្លួន និងដើម្បីចូលរួមលើកកម្ពស់គោលនយោបាយជាតិ ក្នុងការធ្វើអោយកម្ពុជាប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។ យើងខ្ញុំសូមណែនាំនូវរបបគាំពារសង្គមនេះខ្លះៗដូចតទៅ។

យោងតាមគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦ – ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តប្រព័ន្ធគាំពារសង្គមនៅឆ្នាំ ២០១៧ ដែលមានសសរស្តម្ភ ២ សំខាន់ៗគឺ៖ ប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គម។

ប្រព័ន្ធជំនួយសង្គម : បង្កើតឡើងសម្រាប់ផ្តល់ជំនួយជាថវិកា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃជាដើម ដល់ក្រុមពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈប័ណ្ណសមធម៌។ នាអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលជាផ្នែកមួយនៃការអនុវត្តប្រព័ន្ធគាំពារសង្គម ជូនដល់ក្រុមគ្រួសារពលរដ្ឋក្រីក្រដែលមានប័ណ្ណសមធម៌ ដែលមានចំនួនប្រមាណ ២លាននាក់ (ប្រមាណ៥សែន២ម៉ឺនគ្រួសារ) ដោយក្នុងមួយគ្រួសារទទួលបានជំនួយជាថវិកាចំនួនប្រមាណ ១២ម៉ឺនរៀល។

នៅក្នុងប្រព័ន្ធជំនួយសង្គមនេះ ក៏មានកម្មវិធីផ្សេងៗទៀតដូចជា៖ ការអភិវឌ្ឍធនធានមនុស្ស ការឆ្លើយតបនឹងគ្រោះអាសន្ន សុខមាលភាពសង្គមសម្រាប់មនុស្សចាស់ និងពិការភាព ការគាំពារសុខភាពសង្គម(មូនិធិសមធម៌) និងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស។ យ៉ាងណាមិញ ប្រព័ន្ធសន្តិសុខសង្គម(ធានារ៉ាប់រងសង្គម) គឺជាការផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាព ដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ និងដាក់អោយអនុវត្តជាផ្លូវការចាប់តាំងពីឆ្នាំ២០០៨មក ក្នុងគោលបំណងថែរក្សានិងលើកកម្ពស់វិស័យសុខមាលភាពសង្គមនៅកម្ពុជា ជាពិសេសសម្រាប់និយោជិតបំរើការងារនៅក្នុងវិស័យឯកជនស្ថិតនៅក្នុងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីរាជការសាធារណៈ ដែលជាសសរស្តម្ភនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
 បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) : គឺជាគ្រឹះស្ថានរដ្ឋាបាលសាធារណៈដែលផ្តល់ការធានាសន្តិសុខប្រាក់ចំណូលជាមូលដ្ឋានដល់កម្មករ និយោជិត និងមន្ត្រីរាជការនៅកម្ពុជា។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកផ្តល់ជំនួយផ្នែកបច្ចេកទេស ចំណែកឯ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានសមាសភាពបីភាគី មកពីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត។ ប.ស.ស. មានតួនាទីដំណើរការនូវការអនុវត្តនូវគម្រោងធានារ៉ាប់់រងចំនួន ៣ សំខាន់ៗគឺ៖
១. របបប្រាក់សោធននិវត្តន៍៖
◉ វិស័យឯកជន៖ ប.ស.ស. មានគម្រោងអនុវត្តនាពេលខាងមុខឆាប់ៗ
◉ វិស័យសាធារណៈ៖ មន្ត្រីសាធារណៈទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ ៦០% ទៅ ៨០% នៃប្រាក់ខែគោល។
២. របបធានារ៉ាប់រងសុខភាព៖
◉ វិស័យឯកជន៖ ក្រុមហ៊ុនឯកជនជាអ្នកចេញថ្លៃសេវាធានារ៉ាប់រងជូនបុគ្គលិករបស់ខ្លួន អត្រា១,៣% នៃប្រាក់ឈ្នួលត្រូវបានបង់ជូន ប.ស.ស. ដោយនិយោជិត។
◉ វិស័យសាធារណៈ បុគ្គលិកបំរើសេវាកម្មសាធារណៈចាប់ផ្តើមទទួលសេវានេះចាប់តាំងពីឆ្នាំ២០១៨មក។
៣. របបធានារ៉ាប់រងគ្រោះថ្នាក់ការងារ៖
◉ វិស័យឯកជន៖ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០០២ និយោជិតតម្រូវអោយបង់ប្រាក់ធានាក្នុងអត្រា ០,៨% នៃប្រាក់ឈ្នួលសរុបទៅ ប.ស.ស. ។ ករណីបុគ្គលិកមានគ្រោះថ្នាក់ចៃដន្យ ធ្វើអោយបាត់បង់សមត្ថភាពក្នុងការបំពេញការងារជាអចិន្ត្រៃយ៍ក្នុងអំឡុងពេលការងារ នឹងត្រូវបានទទួលប្រាក់ធានារ៉ាប់រងសរុប និងអត្ថប្រយោជន៍ដទៃទៀត។
◉ វិស័យសាធារណៈ៖ កំណត់ដោយរាជរដ្ឋាភិបាលនៅ ឆ្នាំ២០១៨។

(យោងពីគេហទំព័រ ប.ស.ស. & Social Protection Program in Cambodia)

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 42】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer