គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ទឹកផុសធម្មជាតិដ៏ចំណាស់ជាងគេបំផុតនៅក្នុងប្រទេសជប៉ុន
ទឹកផុសធម្មជាតិដ៏ចំណាស់ជាងគេបំផុតនៅក្នុងប្រទេសជប៉ុន
2022.01.17

“Dogo Onsen” គឺជាកន្លែងត្រាំទឹកក្ដៅធម្មជាតិដ៏ចំណាស់ជាងគេបំផុតនៅក្នុងប្រទេសជប៉ុនមានប្រវត្តិជាង ៣០០០ឆ្នាំមកហើយ។ សំណង់អគារបុរាណ Dogo Onsen ត្រូវបានសាងសង់ឡើងវិញនៅក្នុងឆ្នាំ១៨៩៤ ដោយការបរិច្ចាគពីអ្នករស់នៅក្នុងទីក្រុង Matsuyama នេះ តាមការអំពាវនាវរបស់ចៅហ្វាយក្រុង នាសម័យកាល
នោះ។ មុននឹងអគារ Dogo Onsen នេះត្រូវបានសាងសង់ឡើងគេនិយាយថា កាលពីសម័យដើម មានអធិរាជជប៉ុនជាច្រើនជំនាន់ បានមកត្រាំទឹកក្តៅធម្មជាតិនៅទីនេះជាញឹកញាប់ ព្រោះថាប្រភពទឹកក្តៅធម្មជាតិនៅទីនេះ គឺពិសេសខុសពីកន្លែងដទៃ។

មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកទស្សនា និងចូលត្រាំទឹកក្តៅធម្មជាតិដ៏ចំណាស់ជាងគេនេះ ជាហូរហែរពេញមួយឆ្នាំ។ ទឹកក្តៅធម្មជាតិ Dogo Onsen បច្ចុប្បន្ន ត្រូវបានបើកបម្រើជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទូទៅ ជាសាធារណៈ។ ក្រៅពីការចូលត្រាំទឹកក្តៅធម្មជាតិនៅទីនេះ គេក៏អាចសម្រាកលម្ហែទទួលទាន
តែ និងអាហារជប៉ុនផ្សេងៗ នៅក្នុងបន្ទប់បែបបុរាណក្នុងអគានេះបានផងដែរ។ ភ្ញៀវទេសចរក៏អាចទស្សនានូវបន្ទប់សារមន្ទីនៅក្នុងអគារនេះ ដែលបង្ហាញអំពីស្លាកស្នាមប្រវត្តិសាស្រ្តមួយចំនួនទាក់ទងនឹង Dogo Onsen នេះ។
មានភ្ញៀវទេសចរបរទេសជាច្រើននិយមមកកម្សាន្តដើម្បីដកស្រង់បទពិសោធន៍ពីវប្បធម៌ត្រាំទឹកក្តៅធម្មជាតិដ៏មានអាយុកាលចំណាស់ជាងគេនៅក្នុងប្រទេសជប៉ុនមួយនេះ។ មានទីប្រជុំជន ហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋានជប៉ុន និងកន្លែងទស្សនាដទៃទៀតជាច្រើននៅក្បែរខាងអគារបុរាណ Dogo Onsen៕

សំណង់អាគារ Dogo Onsen មានលម្អដោយរចនាបថស្ថាបត្យកម្មជប៉ុនបុរាណគួរឱ្យគយគន់។ រចនាបថនេះជាចំណុចទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីស្វែងយល់ពីសិល្បៈស្ថាបត្យកម្មជប៉ុនសម័យបុរាណ។
ភ្ងៀវទេសចរអាចទស្សនាបន្ទប់ត្រាំទឹកក្តៅ និងបន្ទប់សំណាក់របស់អធិរាជដ៏ប្រណិត ដែលត្រូវបានបន្សល់ទុកនៅផ្នែកខាងក្នុងនៃអាគារជាពិសេស សម្រាប់ភ្ញៀវទេសចរទស្សនា។
នៅជាន់ទី១ និងទី២ មានបន្ទប់សម្រាកលំហែដើម្បីពិសាតែ និងអាហារសម្រន់ជប៉ុនផ្សេងៗ។ ជាទូទៅ ក្រោយពីបានចូលត្រាំទឹកក្តៅហើយ គេតែងតែស្លៀកសម្លៀកបំពាក់ យូកាតា ហើយឡើងទៅជាន់លើ ដើម្បីសម្រាកលំហែ ទទួលទានតែ និងអាហារសម្រន់។ គេអាចទស្សនាទេសភាពពីបង្អួចបន្ទប់បែបបុរាណជប៉ុនពីជាន់នេះ។ លោកអ្នកច្បាស់ជាទទួលបានអារម្មណ៍ថ្មីបែបជប៉ុន!

រទេះដឹកភ្ញៀវទេសចរកម្សាន្តក្នុងក្រុង (JINRIKISHA)

របៀបចូលត្រាំទឹកក្តៅធម្មជាតិនៅទីសាធារណៈ

១. ត្រូវលាងសម្អាតខ្លួនដោយទឹក (ផ្កាឈូក) ក្តៅឧណ្ហៗជាមុន។ នៅកន្លែងត្រាំទឹកក្តៅទូទៅ មាកន្លែងលាងសម្អាតខ្លួនរួម។ អ្នកត្រូវលាងសម្អាតខ្លួនអ្នកដោយទឹកផ្កាឈូកនៅទីនោះជាមុន មុននឹងចូលត្រាំក្នុងអាងទឹក
ក្តៅធម្មជាតិ។

២. ចូលត្រាំក្នុងអាងទឹកក្តៅរួមជាមួយអ្នកដទៃដោយស្ងៀមស្ងាត់។ អ្នកអាចសម្រាកត្រាំដងខ្លួននៅក្នុងអាងតាមចិត្តដែលអ្នកចង់។ ការត្រាំទឹកក្តៅ គឺនាំឱ្យខ្លួនប្រាណអ្នកធូរស្បើយពីភាពនឿយហត់ និងភាពតានតឹងនានា។

៣. សូមលាងសម្អាតខ្លួនសារជាថ្មី បន្ទាប់ពីត្រាំទឹកក្តៅរួចហើយ។ ក្រោយពីឡើងពីអាងត្រាំទឹកក្តៅ សូមទៅកន្លែងមុជទឹកផ្កាឈូកវិញ ដើម្បីលាងសម្អាតខ្លួនសារជាថ្មី។ បន្ទាប់មក សូមទៅកន្លែងជូតសម្អាតខ្លួន មុននឹង
ស្លៀកសម្លៀកបំពាក់អ្នកវិញ ឬស្លៀកយូកាតា។

៤. គួរញុំាទឹកបន្តិចក្រោយត្រាំទឹកក្តៅរួច។ ខ្លួនប្រាណអ្នកអាចបាត់បង់ជាតិទឹកនៅក្រោយអ្នកចូលត្រាំទឹកក្តៅ ដូច្នេះសូមញុំាទឹកបន្តិចក្រោយត្រាំទឹកក្តៅហើយ។ គួរសម្រាកប្រមាណ ៣០ នាទីក្រោយពីចូលត្រាំទឹកក្តៅ
ដើម្បីឱ្យខ្លួនប្រាណអ្នកត្រឡប់មករកភាពប្រក្រតីឡើងវិញ។

ចំណាំៈ អ្នកមិនត្រូវចូលក្នុងកន្លែងត្រាំទឹកក្តៅទាំងសម្លៀកបំពាក់ ឬខោក្នុងបានឡើយ។ មានតែកូនកន្សែងពោះគោតូចមួយប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យយកចូល។ ការរក្សាភាពស្ងៀមស្ងាត់ មិនឱ្យរំខានអ្នកដទៃ គឺសំខាន់បំផុត។


សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】







この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

ឆ្មាកាហ្វេ (CHHMA Catfé )

2022.05.27 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

សាលាដូង សាលាច្នៃពីសំរាម?!

2022.03.22 NyoNyum Khmer Special Topics未分類

ប្រាសាទអង្គរវត្ត

2022.01.26 NyoNyum Khmer Special Topics

土器作り 60 年

2015.12.29 未分類

土と生きる

2015.09.01 未分類

ケーマ

2015.06.28 未分類

男性陶工

2015.03.02 未分類

2014.12.23 未分類

ハガーレストラン

2014.11.04 未分類

村の新しい選択

2014.11.02 未分類

アレーバー

2014.08.27 未分類

ワンモア

2014.06.29 未分類

ドレ

2014.04.30 未分類

休業日のお知らせ

2014.04.12 未分類

クィタペナス

2014.04.02 未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer