គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ហាងអាហារជប៉ុន Izakaya DAI
ហាងអាហារជប៉ុន Izakaya DAI
2022.10.04

ស្ថានភាពបើកដំណើរការអាជីវកម្មថ្មីៗ ក្នុងក្រុងសៀមរាបពេលបច្ចុប្បន្ន

សៀមរាបជាក្រុងទេសចរណ៍ដែលប្រជុំដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនលើសកលលោកមកទស្សនាកម្សាន្ត។ ទោះស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ១៩ក្តី វត្តមានអាជីវកម្មថ្មីៗបម្រើក្នុងវិស័យសេវាកម្មទេសចរណ៍មានដូចជា៖ ហាងអាហារ ហាងកាហ្វេនិងប៊ូទីកអូតែលជាដើម នៅតែបើកដំណើរការដើម្បីចូលរួមចំណែកផ្តល់ការងារជូនបុគ្គលិករបស់ខ្លួន ខណៈសេវាកម្មថ្មីៗខ្លះបើកដំណើរការដោយគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលនឹងត្រឡប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ខណៈស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា និងសកលលោកបានធូរស្បើយ តើម្ចាស់អាជីវកម្មទាំងនោះមានសេវាអ្វីពិសេសខ្លះ ហើយពួកគាត់យល់ឃើញយ៉ាងណាចំពោះគម្រោងស្មាតស៊ីធី និងការអភិវឌ្ឍរបស់ក្រុងសៀមរាបកន្លងទៅនេះ?

ហាងអាហារជប៉ុន Izakaya DAI

លោក Kunimasa Ito (៤៦ឆ្នាំ) ជាអតីតប្រធានក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ Happy Smile Tour ស្ថិតក្នុងក្រុងសៀមរាប។ ដោយសារតែវិបត្តិជំងឺកូវីដ១៩ អូសបន្លាយជាងរយៈពេល ២ឆ្នាំកន្លងទៅនេះ លោក Ito បានសម្រេចចិត្តបើកដំណើរការហាង Izakaya DAI កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តផ្តល់ការងារជូនដល់បុគ្គលិករបស់លោកដែលមានចំនួនប្រមាណ ២០នាក់ ខណៈវិស័យទេសចរណ៍នៅពុំទាន់ត្រឡប់មកសភាពដើមដូចមុនជំងឺកូវីដ១៩កើតឡើង និងដោយសារលោកគិតថានៅក្នុងក្រុងសៀមរាប នៅមិនទាន់មានហាងអ៊ីហ្សាកាយ៉ាបែបជប៉ុនត្រឹមត្រូវនៅឡើយ។ ទោះជាយ៉ាងនោះក្តី ក្រោយពីបានបើកដំណើរការបានរយៈពេល ២ខែ ហាងរបស់់លោកត្រូវបានបិទមួយរយៈ ដោយសារការបិទខ្ទុបពីការផ្ទុះការឆ្លងជំងឺកូវីដ១៩ នាពេលនោះ។ តែទោះជាយ៉ាងនោះក្តី ក្រោយពីមានការបន្ធូរបន្ថយការរឹតបន្តឹងដាក់ចេញដោយរាជរដ្ឋាភិបាលកន្លងទៅបានធ្វើឱ្យហាង Izakaya DAI បើកទទួលអតិថិជនជនជាតិជប៉ុនដែលមកពីក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង និងរាជធានីភ្នំពេញជាហូរហែរហូតមកឡើងវិញ។ នៅពេលយើងខ្ញុំបានសាកសួរលោក Ito ដែលជាម្ចាស់ហាង និងជាអ្នកគ្រប់គ្រងហាងផ្ទាល់ផងនោះ លោកបានបង្ហើបប្រាប់យើងខ្ញុំទាក់ទងនឹងយុទ្ធសាស្ត្រគ្រប់គ្រងហាងរបស់លោកទៅថ្ងៃខាងមុខដូច្នេះថា៖ «ខ្ញុំចង់ធ្វើឱ្យហាង Izakaya DAI នេះក្លាយជាកន្លែងមួយដែលជនជាតិជប៉ុន និងប្រជាពលរដ្ឋខ្មែរអាចមករីករាយនឹងមុខម្ហូបជប៉ុនរសជាតិដើមតែមួយគត់នៅខេត្តសៀមរាប។ ខ្ញុំក៏កំពុងគិតគូរផងដែរអំពីគម្រោងផ្តល់ជូនឥតគិតថ្លៃជាភេសជ្ជៈជាដើម សម្រាប់ភ្ញៀវដែលចូលរួមគាំទ្រក្រុមបាល់ទាត់អាជីពជប៉ុននៅខេត្តសៀមរាបមានដូចជា៖ ក្រុម “Soltiro Angkor FC” និងក្រុម “Angkor Tiger FC”។ តាមពិតទៅ ថ្មីៗនេះកីឡាករ Keisuke Honda បានមកលេងហាងនេះ ហើយនៅពេលនោះគាត់បាននិយាយថាគាត់ចង់ធ្វើឱ្យវិស័យកីឡាបាល់ទាត់ខេត្តសៀមរាបកាន់តែរីកចម្រើន និងមានអ្នកគាំទ្រកាន់តែច្រើនឡើងថែមទៀត។ ដូច្នេះដើម្បីចូលរួមក្នុងគំនិតផ្តូចផ្តើមបែបនេះ ខ្ញុំកំពុងគិតថានឹងផ្តល់ជាសេវាជូនស្រាបៀរមួយកែវដោយឥតគិតថ្លៃ សម្រាប់រយៈពេលមួយសប្តាហ៍ដល់អ្នកគាំទ្រកីឡាបាល់ទាត់គ្រប់រូប ដោយគ្រាន់តែបង្ហាញសំបុត្រទស្សនាការប្រកួតរបស់ខ្លួនដល់ហាងយើងខ្ញុំ។ ខ្ញុំពិតជាចង់ឃើញហាងមួយនេះក្លាយជាទីកន្លែងសម្រាប់ភ្ជាប់អ្នកគាំទ្របាល់ទាត់ក្នុងសហគមន៍ឱ្យមករីករាយកម្សាន្តនៅទីនេះណាស់»។

ម្ចាស់ហាងលោក Ito

យ៉ាងណាមិញលោក Ito បានដឹងពីគម្រោងសាងសង់ក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាបតាំងពីពេលមុនមក។ លោក Ito ៖ «ដោយសារប្រាសាទអង្គរបានធ្វើឱ្យខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយលើពិភពលោក ដូច្នេះទាំងហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ និងការចេះថែរក្សាឱ្យមានសណ្តាប់ធ្នាប់រៀបរយ រួមទាំងអនាម័យសាធារណៈល្អ នឹងនាំឱ្យការអភិវឌ្ឍទីក្រុងសៀមរាបទាំងមូលកាន់តែប្រសើរឡើង។ ដូច្នេះ ការយល់ដឹងអំពីរឿងទាំងនោះរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និងការចូលរួមអនុវត្តផ្ទាល់ពីប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានរស់នៅរបស់ក្រុងទាំងមូលនឹងកាន់តែប្រសើរឡើងថែមទៀត។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ខ្ញុំនឹងខិតខំព្យាយាម ទាក់ទាញភ្ញៀវទេសចរជនជាតិជប៉ុនឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើនទៀត ហើយខ្ញុំសង្ឃឹមថា ការអភិវឌ្ឍទីក្រុងឆ្លាតវៃនេះនឹងជំរុញឱ្យប្រជាពលរដ្ឋខេត្តសៀមរាប គិតគូរឡើងវិញអំពីបរិស្ថានជុំវិញខ្លួន និងចូលរួមកសាងទីក្រុងរបស់ខ្លួនឱ្យកាន់តែទាក់ទាញ»៕

Ebimayo
Tonkatsu
មីស៊ុប Chashuu

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 53】

តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?

ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប

មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់

តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

ឆ្មាកាហ្វេ (CHHMA Catfé )

2022.05.27 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

សាលាដូង សាលាច្នៃពីសំរាម?!

2022.03.22 NyoNyum Khmer Special Topics未分類

ប្រាសាទអង្គរវត្ត

2022.01.26 NyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer