គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

សួនបៃតងអង្គរ
សួនបៃតងអង្គរ
2022.10.13

អតីតរមណីយដ្ឋានវប្បធម៌នៃខេត្តសៀមរាបមានឈ្មោះថា “ភូមិវប្បធម៌” បានប្រែមុខមាត់ថ្មីទៅជា “សួនបៃតងអង្គរ” (Angkor Green Gardens) ក្រោមការគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន Dara Group ក្រោយពី “ភូមិវប្បធម៌” ត្រូវបានបិទដំណើរការដោយសារវិបត្តិជំងឺកូវីដ១៩ នាពេលកន្លងទៅ។

បន្ទាប់ពីការកែប្រែ និងបើកឱ្យដំណើរការជាសាធារណៈកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ គេសង្កេតឃើញថាមានភ្ញៀវទេសចរជាតិជាច្រើនបានមកទស្សនាសួនបៃតងអង្គរនេះជាហូរហែ។ លោក ហង្ស វណ្ណៈ មានអាយុ៤១ឆ្នាំ ជានាយកចាត់ការទូទៅបាន ជម្រាបឱ្យដឹងថា៖ «នៅក្នុងអំឡុងពេលបើកឱ្យភ្ងៀវមកទស្សនាដំបូងដោយ សេរីចាប់ពីទី១៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅឃើញថាចំនួនភ្ញៀវមកចូលទស្សនាមានច្រើនលើសលុប ពោលគឺថ្ងៃចុងសប្តាហ៍មានចំនួនជិត ១ម៉ឺននាក់ ដោយភាគច្រើនជាភ្ញៀវជាតិ ខណៈមានភ្ញៀវអន្តរជាតិតិចតួចប្រមាណពី ២ទៅ៥% ប៉ុណ្ណោះ។ សម្រាប់ថ្ងៃធម្មតាវិញគឺមានប្រមាណជាង ២០០០នាក់»។

ក្នុងរមណីយដ្ឋានសួនបៃតងនេះ មានភូមិខ្មែរ និងភូមិជនជាតិភាគតិចចំនួន១២ ដូចជា៖ ភូមិខ្មែរ ភូមិចិន ភូមិចាម ភូមិគ្រឹងជាដើម។ ក្រៅពីភូមិទាំងនោះ មានកន្លែងទេសចរណ៍ផ្សេងៗជាច្រើនទៀតដូចជា៖ សារមន្ទីរ សួនដៃណូស័រ ស្ពានកំពង់ក្ដី សួនប៉ាន់តែចិន កម្រងផ្កាចម្រុះពណ៌ ផ្ទះលើទឹក និងកន្លែងមួយចំនួនទៀតដែលស្ថិតក្នុងការជូសជុលនៅឡើយ។ លោក វណ្ណៈ បានបញ្ជាក់ទៀតថាក្រុមការងារគ្រប់គ្រងសួនកំពុងពិនិត្យមើលលទ្ធភាពក្នុងការបើកផ្សាររាត្រីនៅទីនេះផងដែរ ដើម្បីឱ្យប្រជាជនក្នុងស្រុកលក់ផលិតផលដែលមិនមានជាតិគីមីជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសួននេះ។

លោក ហង្ស វណ្ណៈ

គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានសួនបៃតងអង្គរមានផ្ទៃដី២១ហិកតាដែលបានបើកដំណើរការថ្មីដោយក្រុមហ៊ុន ឯកជនមួយឈ្មោះ Dara Group ដោយមើលឃើញពីសក្តានុពលលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនេះ។ ដោយឡែកសួនបៃតងអង្គរនេះ ក៏ជាផ្នែកមួយនៃការជួយកែប្រែមុខមាត់ខេត្តនេះផងដែរ បន្ទាប់ពីរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ ខ្សែក្នុងទីក្រុងកន្លងទៅនេះ។ យ៉ាងណាមិញ នៅពេលក្រុមការងាររបស់ទស្សនាវដ្តីញញឹមខ្មែរបានសាកសួរលោក វណ្ណៈ ពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប លោកបានឆ្លើយយ៉ាងខ្លីថារូបលោកពុំបានដឹងច្បាស់ពីគម្រោងនេះទេ តែធ្លាប់បានឮតិចតួចប៉ុណ្ណោះពីវា។ លោក វណ្ណៈ ក៏បាន សម្តែងនូវក្តីរំពឹងទុកពីការអភិវឌ្ឍក្រុងសៀមរាបតាមរយៈការគ្រប់គ្រងដោយប្រព័ន្ធបច្ចេកទេសទំនើប ដូចអ្វីដែលបានលើកឡើងក្នុងគម្រោងទីក្រុងឆ្លាតវៃកម្រិតអាស៊ានមួយនេះ៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 53】

តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?

ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប

មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់

តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?

ហាងអាហារជប៉ុន Izakaya DAI

ហាងម្ហូបអណ្តាតគោអាំងជប៉ុន Gyutanya Re: Yosaku

សួនបៃតងអង្គរ

ហូតែល Bayon Modern Residence

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

ឆ្មាកាហ្វេ (CHHMA Catfé )

2022.05.27 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

សាលាដូង សាលាច្នៃពីសំរាម?!

2022.03.22 NyoNyum Khmer Special Topics未分類

ប្រាសាទអង្គរវត្ត

2022.01.26 NyoNyum Khmer Special Topics

土器作り 60 年

2015.12.29 未分類

土と生きる

2015.09.01 未分類

ケーマ

2015.06.28 未分類

男性陶工

2015.03.02 未分類

2014.12.23 未分類

ハガーレストラン

2014.11.04 未分類

村の新しい選択

2014.11.02 未分類

アレーバー

2014.08.27 未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer