ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា ឯកឧត្តមបានខិតខំ បំពេញការងារជាផ្លូវការទូតមួយចំនួនដូចជា៖ ថ្លែងសារជាភាសាខ្មែរ តាមរយៈវីដេអូខ្លីៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម(ហ្វេសបុក)របស់ស្ថានទូតជប៉ុន ធ្វើការជួប ប្រជុំជាមួយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងបំពេញការងារសាធារណៈមួយចំនួនទៀត ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុននិងកម្ពុជា។ បុគ្គលិកទស្សនាវដ្តីញញឹម បានសុំអនុញ្ញាតិធ្វើបទសម្ភាសន៍ឯកឧត្តម ស្តីអំពីការងារទូទៅនិងការយល់ឃើញរបស់ឯកឧត្តម ចំពោះការរស់នៅប្រចាំថ្ងៃនិងការអភិវឌ្ឍថ្មីៗនៅកម្ពុជា រួមទាំងទំនាក់ទំនងការបរទេសនៃប្រទេសទាំងពីរដូចខាងក្រោម។
១. តើមូលហេតុអ្វីនាំអោយឯកឧត្តមសម្រេចចិត្តមកបំពេញតួនាទីជាឯកអគ្គរាជទូតនៅកម្ពុជា?
ខ្ញុំបានទទួលការតែងតាំងពីរដ្ឋាភិបាលជប៉ុន ជាឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែនេះពុំមានន័យថា ខ្ញុំមិនធ្លាប់មាននិស្ស័យជាមួយកម្ពុជាពីមុនមកនោះទេ។ នៅកំឡុងដើមឆ្នាំ២០០០ កាលនៅបំរើការងារក្នុងស្ថានទូតជប៉ុនក្នុងទីក្រុងបាងកករយៈពេល២ឆ្នាំកន្លះនោះខ្ញុំបានមកទីក្រុងភ្នំពេញនៅពេលមានកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០០២ ហើយក៏បានមកលេងខេត្តសៀមរាបជាមួយក្រុមគ្រួសារផងដែរ។ កាលនោះ ខ្ញុំសង្កេតឃើញថា នៅទីក្រុងភ្នំពេញពុំមានអាគារខ្ពស់ៗនៅឡើយ ហើយឡានក៏នៅមានចំនួនតិចតួច។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលនឹងសកម្មភាពអភិវឌ្ឍដ៏ឆាប់រហ័សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
បើនិយាយអំពីអនុស្សាវរីយចំពោះខេត្តសៀមរាបវិញ កាលខ្ញុំនិងគ្រួសារបានមកទស្សនាប្រាសាទអង្គរ ភរិយារបស់ខ្ញុំបានពេញចិត្តនូវរូបចម្លាក់អប្សរាធ្វើពីថ្មដ៏ធំមួយផ្ទាំង ហើយបានទិញដាក់តាំងនៅក្នុងផ្ទះរបស់យើង។ ម្យ៉ាងទៀត ខ្ញុំនៅចាំបានថា ក្នុងកំឡុងពេលទស្សនាប្រាសាទអង្គរ ខ្ញុំបានពកូនស្រីដែលមានអាយុប្រហែល១ឆ្នាំឡើងជណ្តើរប្រាសាទអង្គរវត្តដ៏ចោតហើយបែកញើសយ៉ាងខ្លាំង។ ឥឡូវនេះ កូនស្រីរបស់ខ្ញុំកំពុងរៀននៅសាកលវិទ្យាល័យ ហើយនាងបានមកធ្វើកម្មសិក្សានៅសាលាអនុវិទ្យាល័យមួយកន្លែងក្នុងខេត្តសៀមរាប កាលពីខែកុម្ភៈនិងមីនាថ្មីៗនេះ។ ខ្ញុំពិតជាមានសេចក្តីត្រេកអរជាខ្លាំង ដែលបានឃើញកូនស្រីរបស់ខ្ញុំមានការធំលូតលាស់ស្របគ្នានឹងការរីកចំរើននៅកម្ពុជារហូតមកនេះ។
២. ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តើឯកឧត្តមមានការងារប្រចាំថ្ងៃដូចម្តេច?
ការងារសំខាន់របស់ខ្ញុំ គឺកិច្ចការទូត និងកិច្ចការជួយសម្រួលដល់ជនជាតិជប៉ុន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាជំនួបជាមួយភាគីរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើការពិភាក្សាឬកិច្ចប្រជុំ ដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការទៅថ្ងៃមុខ។ជាទូទៅ ខ្ញុំតែងតែមានការចូលរួមក្នុងពិធីផ្លូវការ ឬជំនួបជាមួយភាគីរាជរដ្ឋាភិបាលកម្ពុជា ក្រុមអង្គការក្រៅរដ្ឋាភិបាល (NGO) ឬក្រុមហ៊ុនជប៉ុននៅកម្ពុជា ក៏ដូចជាជំនួបជាមួយទូតនៃប្រទេសនានាជាដើម ចំនួនម្តងឬពីរដងក្នុងមួយថ្ងៃ។ ខ្ញុំក៏តែងតែចូលរួមតាមលទ្ធភាពដែលមាន ឆ្លើយតបចំពោះការអញ្ជើញចូលរួមក្នុងពិធីផ្លូវការ ឬកិច្ចប្រជុំអ្វីមួយពីស្ថាប័នខាងក្រៅផងដែរ។ ពេលខ្លះ យើងក៏មានការអញ្ជើញភ្ញៀវដែលពាក់ព័ន្ធពីខាងក្រៅមកពិភាក្សាការងារនៅក្នុងកំឡុងពេលអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចនៅក្នុងស្ថានទូត ហើយពេលខ្លះក៏មានការចូលរួមប្រជុំជាមួយតំណាងរាស្រ្តឬមន្រ្តីរដ្ឋាភិបាលពីប្រទេសជប៉ុនជាមួយភាគីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
៣. តើឯកឧត្តមចូលចិត្តធ្វើអ្វីខ្លះនៅថ្ងៃសម្រាកពីកិច្ចការងារទាំងនោះ?
ជាទូទៅ ស្ថានទូតមានថ្ងៃឈប់សម្រាកប្រចាំជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ក៏ប៉ុន្តែចំពោះរូបខ្ញុំវិញ ដោយសារមានការអញ្ជើញចូលរួមក្នុងកម្មវិធីនៅថ្ងៃសៅរ៍និងអាទិត្យច្រើន ដូច្នេះ ថ្ងៃសម្រាកធម្មតាសម្រាប់ខ្ញុំ គឺមិនសូវមានទៀងទាត់នោះទេ។ ក៏ប៉ុន្តែ នៅថ្ងៃអាចឈប់សម្រាកបានខ្ញុំចូលរួមប្រកួតកីឡាវាយកូនហ្គូលជាមួយដៃគូជប៉ុនដែលរស់នៅកម្ពុជាហើយពេលខ្លះទៅកន្លែងហាត់ប្រាណ ហែលទឹក ឬអានសៀវភៅជាដើម។ គ្រួសាររបស់ខ្ញុំនឹងមានគម្រោងមកស្នាក់នៅនាពេលខាងមុខឆាប់ៗនេះក៏ប៉ុន្តែឥឡូវ ដោយសារខ្ញុំរស់នៅទីនេះម្នាក់ឯង ដូច្នេះ ពេលទំនេរខ្លះខ្ញុំចេញទៅទិញឥវ៉ាន់ប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួននៅផ្សារអ៊ីអនផងដែរ។ ម្យ៉ាងទៀត ក៏មានការចុះទៅបំពេញបេសកកម្មនៅតាមខេត្តច្រើនគួរសមដែរ ដូចជាថ្មីៗនេះ ខ្ញុំបានចុះទៅធ្វើទស្សនកិច្ចការងារជួសជុលប្រាសាទនៅខេត្តសៀមរាប និងបានចូលរួមពិធីបើកសម្ពោធរោងចក្រសហគ្រាសជប៉ុន ដែលសាងសង់រួចរាល់នៅទីក្រុងប៉ោយប៉ែតផងដែរ។
៤. ចំពោះការប្រាស្រ័យរស់នៅជាប្រចាំនៅកម្ពុជាវិញ តើឯកឧត្តមមាន ផលលំបាកអ្វីខ្លះដែរឬទេ?
ជាទូទៅ មានមនុស្សជាច្រើនអាចគិតថា ខ្ញុំរស់នៅតែម្នាក់ឯងស្រួលក្នុងនិវេសនដ្ឋានទូតដ៏ធំទូលាយនេះ ក៏ប៉ុន្តែ តាមពិតទៅ វាមិនដូចការគិតបែបនោះទេ។ ពេលចង់ចេញទៅក្រៅម្តងៗ ខ្ញុំត្រូវដើរឆ្ងាយពីស្ថានទូត។ម្យ៉ាងទៀត ខ្ញុំចូលចិត្តដើរមើលទេសភាពក្នុងក្រុង និងនិយាយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ក៏ប៉ុន្តែដោយសារផ្លូវថ្មើរជើងនៅម្តុំនេះពិបាកដើរបន្តិច ដូច្នេះវាគួរអោយសោកស្តាយសម្រាប់ខ្ញុំ។
៥. ឯកឧត្តមបានទស្សនាកន្លែងផ្សេងៗនៅកម្ពុជា តើក្នុងនោះឯកឧត្តមចូលចិត្តកន្លែងបែបណាជាងគេ?
ការពិតទៅ ខ្ញុំចូលចិត្តទស្សនាប្រាង្គប្រាសាទនានាក្នុងប្រទេសកម្ពុជាណាស់។ ខ្ញុំបានទៅទស្សនាប្រាសាទល្បីៗមួយចំនួនដូចជា ប្រាសាទអង្គរវត្ត បាយ័ន និងតាព្រហ្ម ហើយខ្ញុំក៏បានទៅទស្សនាប្រាសាទសំបូរព្រៃគុក ដែលទើបបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុន្មានឆ្នាំថ្មីៗនេះ និងប្រាសាទព្រះវិហារដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ប្រាសាទបឹងមាលា និងប្រាសាទបន្ទាយស្រី ដែលមានចម្លាក់រូបអប្សរាដែលមានក្បាច់រចនាដ៏វិចិត្រផងដែរ ហើយបានធ្វើការស្វែងយល់ដោយផ្ទាល់អំពីភាពអស្ចារ្យនៃប្រាង្គប្រាសាទទាំងនោះ។ ប្រសិនជាមានឱកាស ខ្ញុំចង់ទៅមើលប្រាង្គប្រាសាទដទៃទៀតដែរ។ ជាមួយគ្នានេះខ្ញុំក៏ចូលចិត្តទស្សនានូវទេសភាព និងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនៅទីជនបទផងដែរ។
៦. ចំពោះម្ហូបអាហារខ្មែរវិញ តើឯកឧត្តមចូលចិត្តម្ហូបបែបណាដែរ?
ខ្ញុំគិតថាម្ហូបខ្មែរ គឺឆ្ងាញ់ តែបើនិយាយអោយចំទៅគឺខ្ញុំចូលចិត្តគុយទាវណាស់។ ខ្ញុំមានការភ្ញាក់ផ្អើលនឹងគុយទាវខ្មែរត្រង់ថា គេញុំាវាជាអាហារពេលព្រឹក ព្រោះនៅប្រទេសជប៉ុនមានមីដែលស្រដៀងនឹងគុយទាវនេះដែរ តែគេនិយមញុំាវាតែនៅពេលថ្ងៃនិងយប់។ នៅពេលរស់នៅផ្ទាល់ក្នុងប្រទេសកម្ពុជា ធ្វើអោយខ្ញុំចង់ញុំាគុយទាវរាល់ព្រឹកក្រោយពីក្រោកពីដំណេក។ ម្យ៉ាងទៀត ផ្លែឈើនៅកម្ពុជាក៏មានរសជាតិឆ្ងាញ់ដែរ។ មានផ្លែឈើរសជាតិឆ្ងាញ់មួយចំនួនដែលពុំមាននៅប្រទេសជប៉ុនដូចជា៖ ផ្លែខ្នុរ ផ្លែមៀន ជាពិសេសទឹកដូង។ យ៉ាងណាមិញ ម្រេចខ្មែរក៏មានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ ខ្ញុំតែងតែប្រើវាជាមួយម្ហូបផ្សេងៗ។
៧. តើឯកឧត្តមរៀនភាសាខ្មែរយ៉ាងដូចម្តេចដែរ?
ខ្ញុំរៀនភាសាខ្មែរមួយដងក្នុងមួយសប្តាហ៍ពីគ្រូបង្រៀនម្នាក់។ ដោយសារខ្ញុំត្រូវធ្វើការផ្សព្វផ្សាយនូវសារជាភាសាខ្មែរ តាមរយៈវីដេអូខ្លីៗក្នុងទំព័រហ្វេសបុកស្ថានទូត ដូច្នេះខ្ញុំតែងតែធ្វើការហាត់អានជាច្រើនដងជាមួយគ្រូដើម្បីអោយចាំស្ទាត់នូវខ្លឹមសារត្រូវនិយាយ។ ខ្ញុំបានធ្វើការងារនេះបានជាងកន្លះឆ្នាំមកហើយ ឥឡូវនេះ ខ្ញុំក៏បានទន្ទេញចាំនូវពាក្យមួយចំនួនគ្រាន់បើផងដែរ។ ដូច្នេះ បន្ទាប់ពីនេះ មិនត្រឹមតែការធ្វើសុន្ទរកថាជាសារខ្លីៗប៉ុណ្ណោះទេ ខ្ញុំនឹងព្យាយាមរៀនអោយចេះនូវការសន្ទនាងាយៗផ្ទាល់ជាមួយប្រជាជនខ្មែរ។បន្ទាប់ពីចូលបំរើការងារនៅក្រសួងការបរទេសជប៉ុន ខ្ញុំបានបំរើការជាមន្រ្តីទូតនៅបណ្តាប្រទេសមួយចំនួនដូចជា៖ អង់គ្លេស អេហ្សីបសហរដ្ឋអាមេរិក (ទីក្រុងវ៉ាស៊ីនតោនឌីស៊ី) ថៃ និងចិន (ទីក្រុងប៉េកាំង)។ ការរៀនភាសាណាមួយអោយចេះស្ទាត់គឺជារឿងមួយដ៏លំបាក ក៏ប៉ុន្តែការរៀនភាសាបរទេសណាមួយគឺពិតជារឿងមួយដ៏គួរអោយចាប់អារម្មណ៍ព្រោះវាមិនត្រឹមតែអោយយើងអាចប្រាស្រ័យទាក់ទងបានងាយស្រួលប៉ុណ្ណោះនោះទេ ថែមទាំងអាចធ្វើការស្វែងយល់អំពីវប្បធម៌ និងការគិតរបស់ប្រជាជននៃប្រទេសនោះជាដើមបានផងដែរ។ ដូច្នេះ ប្រសិនបើអ្នកណាម្នាក់មានឱកាសទៅរស់នៅ ឬបំរើការងារនៅក្នុងប្រទេសណាមួយ ខ្ញុំសូមលើកទឹកចិត្តនិងណែនាំអោយគាត់រៀនភាសាជាតិនៃប្រទេសនោះ។
៨. តើឯកឧត្តមយល់ឃើញដូចម្តេចចំពោះលក្ខណៈពិសេសរបស់ប្រទេសកម្ពុជា?
ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងចំពោះប្រទេសកម្ពុជាដែលមានចំនួនយុវជនច្រើន ក៏ប៉ុន្តែខ្ញុំក៏ចាប់អារម្មណ៍ខ្លាំងចំពោះស្នាមញញឹមរបស់កុមារៗផងដែរ។ទឹកមុខដ៏ស្រស់ស្រាយរបស់កុមារកម្ពុជាបានធ្វើអោយខ្ញុំនឹកដល់ស្នាមញញឹមរបស់កុមារជប៉ុន ដែលពុំសូវឃើញមានដូចពីមុន។ ម្យ៉ាងទៀត ខ្ញុំក៏សង្កេតឃើញនូវលក្ខណៈពិសេសមួយទៀតនៃថាមពលនិងភាពក្លៀវក្លារបស់ប្រជាជនកម្ពុជា ក្នុងការធ្វើអោយសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ខ្លួនមានការរីកចំរើនដែរ។ ខ្ញុំគិតថាការរីកចំរើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន គឺស្រដៀងគ្នានឹងស្ថានភាពប្រទេសជប៉ុន ដែលខ្ញុំបានឃើញកាលពីកំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ ការអភិវឌ្ឍនៅកម្ពុជាក្រោយទទួលបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមគឺស្រដៀងគ្នានឹងការអភិវឌ្ឍប្រទេសជប៉ុន កាលពី២០ ទៅ៣០ឆ្នាំ ក្រោយពីបានបញ្ចប់សង្រ្គាមនៅឆ្នាំ១៩៤៥ ដែរ។ ដូច្នេះ ខណៈពេលប្រទេសមួយមានការអភិវឌ្ឍខ្លាំង វាតែងតែនាំអោយមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយស្របពេលជាមួយគ្នានោះ ដូចជា បញ្ហាចរាចរណ៍និង កាកសំណល់ជាដើម។
៩. តើឯកឧត្តមចង់ឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍដូចម្តេចនាពេលអនាគត?
បច្ចុប្បន្ន ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងមួយឆ្នាំៗ ដូច្នេះកំណើននេះនឹងនាំអោយរដ្ឋាភិបាលមានប្រាក់ចំណូលច្រើនកើនឡើង ហើយប្រទេសនឹងមានការរីកចំរើន យ៉ាងណាមិញ វាក៏នឹងនាំអោយមានបញ្ហាសេដ្ឋកិច្ចសង្គមច្រើនកើតឡើងស្របគ្នាផងដែរ។ ដូច្នេះដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់នោះ ប្រការសំខាន់គឺការបែងចែកនូវភោគផលនៃការរីកចំរើននៃសេដ្ឋកិច្ចទាំងនោះ អោយមានតម្លាភាពជូនទៅប្រជាជនខ្មែរគ្រប់រូប។ ខ្ញុំចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា អនុវត្តបាននូវគោលនយោបាយមួយដ៏ត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។មានប្រជាជនខ្មែរជាច្រើន បានឆ្លងកាត់នូវសម័យសង្រ្គាមនិងរបបខ្មែរក្រហមដ៏ជូរចត់និងខ្លោចផ្សា។ ដូច្នេះ ខ្ញុំចង់ឃើញពួកគាត់មានសុភមង្គលនិងរស់នៅដោយសុខដុមរមនា ហើយចង់ចូលរួមគាំទ្ររាល់សកម្មភាពដែលធ្វើឡើងដើម្បីសុភមង្គលរបស់ពួកគាត់។ ខ្ញុំពិតជាមានក្តីរីករាយនឹងការងារជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចធ្វើការពាក់ព័ន្ធនូវរាល់សកម្មភាពជំនួយសហប្រតិបត្តិការសេដ្ឋកិច្ច។ ម្យ៉ាងទៀត ខ្ញុំក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដែលមានការគោរពស្រលាញ់ និងរាប់អានដល់ប្រទេសជប៉ុន និងប្រជាជនជប៉ុនដែលបានបង្កនូវភាពងាយស្រួលជាច្រើនដល់រូបខ្ញុំ ក្នុងការបំពេញការងារនៅកម្ពុជា។ កាយវិការទាំងនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីការគាំទ្រ និងពេញចិត្តដល់សកម្មភាពជំនួយរបស់ប្រជាជនជប៉ុននៅកម្ពុជា ដូច្នេះយើងខ្ញុំនឹងប្តេជ្ញាបន្តនូវទំនាក់ទំនងល្អនេះទៅមុខទៀត។
ចំពោះវិស័យការទូតរបស់កម្ពុជាវិញ ខ្ញុំគិតថា កម្ពុជាគួរបន្តធ្វើឲ្យមានទំនាក់ទំនងល្អជាមួយប្រទេសផ្សេងៗ ជាជាងពង្រឹងនូវទំនាក់ទំនងជាមួយតែប្រទេសណាមួយជាពិសេស។ ចំណែកឯផ្នែកនយោបាយវិញ ខ្ញុំចង់ឃើញកម្ពុជាបន្តពង្រឹងតម្លៃ និងគោលការណ៍នៃការគោរពសិទ្ធមនុស្ស និងសេរីភាព និតិរដ្ឋ និងអភិបាលកិច្ចល្អ ក្នុងលទ្ធិប្រជាធិបតេយ្យមួយតាមបែបកម្ពុជា។ ដោយសារប្រទេសនីមួយៗមានវប្បធម៌ និងប្រវត្តិសាស្រ្តខុសៗគ្នា ដូច្នេះខ្ញុំគិតថា អ្វីដែលល្អជាងគេនោះគឺ ប្រទេសកម្ពុជាអភិវឌ្ឍតាមបែបកម្ពុជា ហើយប្រទេសជប៉ុននឹងបន្តជួយដល់ការអភិវឌ្ឍរបស់កម្ពុជាតាមរបៀបរបស់ខ្លួន៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 39】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
2022.12.21 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពកូនសិស្សលោកស្នាក់នៅក្នុងវត្តអារាម
2022.12.16 NyoNyum KhmerNyoNyum Khmer Special Topics
ការសុំសីលក្នុងពុទ្ធសាសនា
2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics
ពិធីបំបួសនាគ
2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類
មតិយោបល់សមណនិស្សិត និងនិស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ
2022.11.28 NyoNyum KhmerNyoNyum Khmer Special Topics
ការអប់រំរបស់ព្រះសង្ឃ
2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17 NyoNyum KhmerNyoNyum Khmer Special Topics未分類
សួនឧទ្យាន Hitachi Seaside Park
2022.10.17 Japan ViewNyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២【NYONYUM KHMER】
2022.09.12 NyoNyum KhmerNyoNyum Khmer Special Topics未分類
តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម
2022.08.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៤ ចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២【NYONYUM KHMER】
2022.07.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥០ ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២【NYONYUM KHMER】
2022.03.11 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៩ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២【NYONYUM KHMER】
2022.01.11 NyoNyum Khmer未分類
កម្រងសំណួរសាកសួរអំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះកីឡាអូឡាំពិក
2021.12.13 NyoNyum Khmer
ជម្រើសសិក្សានៅប្រទេសជប៉ុន និងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
2021.11.23 NyoNyum Khmer
កិច្ចសម្ភាសន៍ជាមួយលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិក ឯកឧត្តម វ៉ាត់ ចំរើន
2021.11.23 NyoNyum Khmer
ការជួយជ្រោមជ្រែងអត្តពលិកខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០
2021.11.23 NyoNyum Khmer
អំពីប្រវត្តិកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក
2021.11.15 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៨ ចុះផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១【NYONYUM KHMER】
2021.11.12 NyoNyum Khmer
“ក្តីស្រលាញ់ ការតាំងចិត្ត និង ការព្យាយាម នាំឱ្យខ្ញុំទទួលជោគជ័យក្នុងការសិក្សា”
2021.09.20 NyoNyum Khmer
ការប្រកបរបរលក់កាហ្វេខ្នាតតូច
2021.09.20 NyoNyum Khmer
សួនឧទ្យាន កូរ៉ាគុអេន (Korakuen)
2021.09.20 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៧ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១【NYONYUM KHMER】
2021.09.10 NyoNyum Khmer
បំពាក់ម៉ាស់ក្រណាត់ថ្វាយបដិមាព្រះពោធិសត្វដ៏ធំ Aizu Jibo Daikannon ដើម្បីសុំសេចក្តីសុខឱ្យរួចផុតពីជំងឺឆ្លងកូវីដ-១៩
2021.08.02 NyoNyum Khmer未分類
សេចក្តីរាយការណ៍ពីប្រទេសជប៉ុន “ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម”
2021.07.31 NyoNyum Khmer未分類
ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន-កម្ពុជា!
2021.07.31 Japan Foundation CollaborationNyoNyum Khmer
និស្សិត និងការសិក្សាតាមប្រព័ន្ធអនឡាញ
2021.07.30 NyoNyum Khmer
កិច្ចសម្ភាសន៍មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីការអប់រំបែបឌីជីថលនៅកម្ពុជា
2021.07.28 NyoNyum Khmer未分類
ការយល់ឃើញរបស់គ្រូបង្រៀន ចំពោះការសិក្សាតាមអនឡាញ
2021.07.26 NyoNyum Khmer
ការរីកចម្រើននៃការបង្រៀនតាមបែបឌីជីថលក្នុងវិស័យឯកជន
2021.07.26 NyoNyum Khmer未分類
កិច្ចសហការរបស់ក្រសួងអប់រំ យុវជន និងកីឡាជាមួយអង្គភាពដទៃ
2021.07.26 NyoNyum Khmer
កិច្ចសហការរបស់ក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធ
2021.07.23 NyoNyum Khmer
ក្រសួងអប់រំ យុវជន និងកីឡា និងការជម្រុញការអប់រំបែបឌីជីថល
2021.07.21 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៦ ចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១【NYONYUM KHMER】
2021.07.20 NyoNyum Khmer
(ភាសាខ្មែរ) ឥទ្ធិពលភាសាអង់គ្លេសលើសំណេរភាសាខ្មែរបច្ចុប្បន្ន
2021.05.28 ColumnNyoNyum Khmertrend&cultureBusiness
(ភាសាខ្មែរ) ជំនួយលើការសិក្សាស្រាវជ្រាវសម្រាប់អនាគតរួម
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ការស្តារឡើងវិញនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ស្ពានតភ្ជាប់សេដ្ឋកិច្ចនៅកម្ពុជា
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ជំនួយជប៉ុនក្នុងវិស័យកសិកម្ម
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ទឹកស្អាត និងសុខមាលភាពមនុស្សគ្រប់រូប
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ជំនួយសម្រាប់់ការអប់រំកុមារ
2021.05.28 NyoNyum KhmerNyoNyum Khmer Special Topics
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៥ ចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១【NYONYUM KHMER】
2021.05.25 NyoNyum Khmer
(ភាសាខ្មែរ) បទសម្ភាសន៍ជាមួយលោក លូ ម៉េង ជាមេចុងភៅនិងនាយកប្រតិបត្តិនៃ Almond Hospitality Group
2021.03.29 NyoNyum Khmerkhmer
(ភាសាខ្មែរ) លោក ហ៊ុយ យ៉ាឡេង ជាផលិតករ និងអ្នកដឹកនាំរឿងដែលបេ្តជ្ញាជួយលើកស្ទួយវិស័យខ្សែភាពយន្តខ្មែរ
2021.03.29 CultureNyoNyum Khmer
(ភាសាខ្មែរ) ណែនាំពីអាហារដ្ឋានម្ហូបប្រហុក
2021.03.29 NyoNyum Khmerkhmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics