គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

មតិយោបល់សមណនិស្សិត និងនិស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ
មតិយោបល់សមណនិស្សិត និងនិស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ
2022.11.28

ភិក្ខុ លន សុជាតិ (២៣វស្សា)

គង់នៅវត្តសារាវ័ន្ត បានបួសជាព្រះសង្ឃរយៈពេល ១០វស្សា បច្ចុប្បន្ន សិក្សាជំនាញរដ្ឋបាលអប់រំ ឆ្នាំទី៣ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ព្រះអង្គបានមានសង្ឃដីកាអំពីមូលហេតុ នៃការជ្រើសរើសសាកលវិទ្យាល័យនេះ និងមុខជំនាញការងារសម្រាប់ខ្លួននាពេលអនាគតយ៉ាងដូច្នេះថា៖ «ដោយសារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះបានផ្តល់នូវអាហារូបករណ៍ ១០០% និងមានមុខវិជ្ជាជំនាញផ្នែករដ្ឋបាលអប់រំ ដែលអាត្មាចង់សិក្សា និងដោយសារទីនេះក៏ជាសាកលវិទ្យាល័យសម្រាប់សង្ឃផងដែរនោះ ដូច្នេះអាត្មាក៏សម្រេចចិត្តមកសិក្សានៅទីនេះតែម្តងទៅ។ ម្យ៉ាងទៀត ដោយអាត្មាចូលចិត្តការបង្រៀន ហើយចាប់អារម្មណ៍នឹងការគ្រប់គ្រងផ្នែករដ្ឋបាលផង អាត្មាគិតថាបន្ទាប់ពីរៀនចប់ អាត្មាអាចជួយជាការងារបង្រៀនស្ម័គ្រចិត្តនៅវត្ត និងស្នើសុំការងារជាបុគ្គលិកផ្នែកការិយាល័យគ្រប់គ្រងក្នុងវត្ត»។

យុវសិស្ស សុខ ចាន់គន្ទី (២២ឆ្នាំ)

សិក្សាផ្នែកគ្រប់គ្រងទូទៅ ឆ្នាំទី១ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ បានសម្រេចចិត្តមកសិក្សានៅសាកលវិទ្យាល័យនេះ តាមការណែនាំរបស់បងប្រុសខ្លួន និងដោយបានទទួលអាហារូបករណ៍ ១០០% ពីសាកលវិទ្យាល័យផង។ ក្រោយពីរៀនចប់យុវសិស្ស ចាន់គន្ទី ថានឹងស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញមួយរយៈ ហើយត្រឡប់ទៅបំពេញការងារណាមួយដែលសមស្របនៅឯស្រុកកំណើតរបស់ខ្លួននៅខេត្តសីហនុវិញ។

យុវតី គន់ ស្រីការ (១៩ឆ្នាំ)

មានស្រុកកំណើតនៅខេត្តកំពត សិក្សាផ្នែកគ្រប់គ្រងទូទៅ ឆ្នាំទី១ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ កញ្ញា ស្រីការ ៖ «ដោយសារជីវភាពគ្រួសារពុំអាចផ្គត់ផ្គង់ថ្លៃសិក្សាបាន ខណៈនាងខ្ញុំមានបងស្រីម្នាក់កំពុងសិក្សានៅសាកលវិទ្យាល័យឯកជនមួយនៅក្នុងរាជធានីភ្នំពេញហើយនោះ ទើបនាងខ្ញុំសម្រេចចិត្តមកសិក្សានៅសាកលវិទ្យាល័យនេះ ព្រោះទទួលបានអាហារូបករណ៍ពេញ ១០០%។ បន្ទាប់ពីរៀនចប់ នាងខ្ញុំមានបំណងស្វែងរកការងារធ្វើនៅភ្នំពេញ»។

គួររំឭកដែរថា តាមរយៈរបាយការណ៍ពីអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្ន នៅកម្ពុជាមានវត្តចំនួនជាង ៥១០០វត្ត ហើយព្រះសង្ឃមានចំនួន ៧០៩០០អង្គ។ ចំពោះវិស័យអប់រំផ្នែកព្រះសង្ឃវិញ គឺមានសាលាពុទ្ធិកបឋមសិក្សា ចំនួនជាង ៩៦០កន្លែង ដែលមានសិស្សសមណសិស្សជាង ២៤០០រូប/អង្គ សាលា ពុទ្ធិកមធ្យមសិក្សាបមឋភូមិមានចំនួន ៣៩កន្លែង មានសិស្ស-សមណសិស្សជាង ៦៣០០រូប/អង្គ សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន ១៣កន្លែង មានសិស្ស -សមណសិស្សជាង២៣០០រូប/អង្គ ពុទ្ធិកសាកលវិទ្យាល័យថ្នាក់បរិញ្ញាបត្រមាន ៥ កន្លែង និងមាននិស្សិត-សមណនិស្សិត ៣៧០០រូប/អង្គ និងពុទ្ធិកសាកលវិទ្យាល័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៥កន្លែង មាននិស្សិត-សមណនិស្សិតជាង ៧៩០រូប/អង្គ៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】

តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?

ការអប់រំរបស់ព្រះសង្ឃ

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

ឆ្មាកាហ្វេ (CHHMA Catfé )

2022.05.27 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

សាលាដូង សាលាច្នៃពីសំរាម?!

2022.03.22 NyoNyum Khmer Special Topics未分類

ប្រាសាទអង្គរវត្ត

2022.01.26 NyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer