អ្នកស្រី ជ័យ ច័ន្ទកិត្យា បានរៀនរបាំក្បាច់បុរាណខ្មែរ និងសម្តែងថ្វាយសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី តាំងពីកុមារភាព ក៏ប៉ុន្តែបានចូលប្រឡូកនៅក្នុងរបាំសហសម័យកាលពីឆ្នាំ២០០០។ ញញឹមខ្មែរបានសាកសួរសំណួរមួយចំនួនដែលទាក់ទងនឹងរបាំសហសម័យទៅកាន់អ្នកស្រី ដែលជាអតីតនាយិការសិល្បៈនិងជាអ្នកបង្កើតរបាំសហសម័យខ្មែរនៃអង្គការអម្រឹតាសិល្បៈ (Amrita Performing Arts)។
ការរីកចម្រើនដោយការស្វែងរកសំណួរសម្រាប់ខ្លួនឯង
Q: តើមូលហេតុអ្វីដែលនាំឱ្យអ្នកស្រីសម្រេចចិត្តជ្រើសរើសយករបាំសហសម័យនេះមកសម្តែង?
A: នាងខ្ញុំបានស្គាល់របាំសហសម័យ តាមរយៈការចូលរួមសម្តែងនៅក្នុងកម្មវិធី “Realizing Rama” របស់សហគមន៍អាស៊ាន កាលពីនាងខ្ញុំមានអាយុ ១៦ឆ្នាំ ពោលគឺនៅឆ្នាំ២០០០។ ចំនុចសំខាន់នៃរបាំសហសម័យនេះគឺ វាមិនត្រឹមតែទម្រង់នៃរបាំមួយនេះប៉ុណ្ណោះទេ តែវាក៏ជាឱកាសសម្រាប់អ្នករបាំដូចជារូបខ្ញុំបានសិក្សាពង្រីកនូវចំណេះដឹងផងដែរ។ ការសម្តែងនូវអារម្មណ៍នៅក្នុងរបាំនេះក៏ខុសគ្នាផងដែរជាមួយរបាំបុរាណខ្មែរ ដែលវាជាចំនុចទាក់ទាញមួយសម្រាប់នាងខ្ញុំ។ តាមរយៈរបាំសហសម័យនេះ បានផ្តល់ឱ្យនាងខ្ញុំនូវឱកាសជួបធ្វើការជាមួយនឹងមនុស្សថ្មីៗដែលមកពីប្រទេសផ្សេងៗ ក៏ដូចជាការស្វែងយល់ដឹងអំពីវប្បធម៌ថ្មីៗ តាមរយៈការចេញទៅសម្តែងនៅក្រៅប្រទេស។ ពោលគឺ របាំសហសម័យមិនត្រឹមតែធ្វើឱ្យនាងខ្ញុំដែលជាអ្នករបាំបានស្វែងយល់ពីខ្លួនឯងប៉ុណ្ណោះទេ វាបានធ្វើឱ្យនាងខ្ញុំដែលក្នុងនាមជាអ្នករបាំ ចេះត្រិះរិះពិចារណា និងធ្វើការស្វែងយល់ថ្មីៗបន្ថែមទៀតខុសប្លែកពីអ្វីដែលនាងខ្ញុំបានយល់ដឹងអំពីរបាំបុរាណខ្មែរ។
Q: តើរបាំសហសម័យនេះខុសពីរបាំក្បាច់បុរាណខ្មែរជាពិសេសត្រង់ចំនុចណាខ្លះដែរ?
A: ដើម្បីស្វែងយល់ពីរបាំសហសម័យនេះ នាងខ្ញុំបានចូលរួមក្នុងសិក្ខាសាលាជាច្រើន។ ពេលនោះអ្វីដែលនាងខ្ញុំយល់ដឹងថ្មីពិសេសនោះគឺ “ការរស់នៅបែបជាខ្លួនឯង”។ ចំពោះរបាំក្បាច់បុរាណខ្មែរ អ្នករបាំត្រូវសម្តែងជាតួរអង្គផ្សេងៗដែលគេតម្រូវឱ្យនៅក្នុងសាច់រឿងនោះ។ ពោលគឺ យើងត្រូវរាំសម្តែងជាតួរផ្សេងដែលខុសពីខ្លួនយើង។ ចំណែកឯ របាំសហសម័យវិញ អ្នករបាំត្រូវសម្តែងនូវអ្វីដែលជាខ្លួនឯង ដែលខុសពីតួអង្គនៃរបាំបុរាណ។ ម្យ៉ាងវិញទៀត វាពុំមែនតែជាការសម្តែងបង្ហាញពីខ្លួនឯងប៉ុណ្ណោះទេ វាជារបាំដែលត្រូវបង្ហាញជូនអ្នកទស្សនានូវការត្រិះរិះពិចារណា និងការស្រមើស្រម៉ៃផងដែរ។ ដូច្នេះ របាំសហសម័យនេះអាចនិយាយបានថា ជារបាំដែលកើតឡើងនាពេលបច្ចុប្បន្នកាលសម្រាប់អ្នកទស្សនា។
Q: តើសារៈសំខាន់នៃរបាំសហសម័យនេះគឺអ្វី?
A: នាងខ្ញុំធ្លាប់ធ្វើជានាយិកាសិល្បៈនិងជាអ្នកបង្កើតរបាំនៅអង្គការអម្រឹតាសិល្បៈ។ រាល់ពេលដែលយើងបង្កើតរបាំ យើងតែងសួរខ្លួនឯងជានិច្ចថា ហេតុអ្វីបានជាត្រូវបង្កើតរបាំនេះ? តើយើងចង់បង្ហាញអ្វីដល់ទស្សនិកជន ហើយមូលហេតុអ្វីបានជាយើងត្រូវយកវាមកសម្តែងនៅពេលនេះជាដើម។ តាមរយៈចម្ងល់ទាំងនេះ អ្នកសម្តែងរបាំសហសម័យអាចសម្តែងនូវអ្វីដែលខ្លួនចង់ចែករំលែកទៅកាន់ទស្សនិកជនដោយផ្ទាល់បាន។ នាងខ្ញុំគិតថាវាជាផ្នែកមួយនៃលិទ្ធិប្រជាធិបតេយ្យ និងជាប្រភពនៃការសម្តែងចេញនូវសេរីភាពនៃការបញ្ចេញមតិ។ របាំនេះ វាមិនគ្រាន់តែជាការសម្តែងពីខ្លួនឯងប៉ុណ្ណោះទេ វាក៏ជារបាំមួយដែលបានផ្តល់នូវការត្រិះរិះពិចារណាមួយដល់អ្នកទស្សនាឱ្យគិតពិចារណាផងដែរនូវអ្វីដែលខ្លួនបានមើល ដែលនាងខ្ញុំគិតថាវាជារឿងមួយសំខាន់សម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។
Q: តើបច្ចុប្បន្នភាពនៃរបាំសហសម័យនៅប្រទេសកម្ពុជាសព្វថ្ងៃនេះយ៉ាងម៉េចដែរ?
A: អង្គការអម្រឹតាសិល្បៈត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ហើយរបាំសហសម័យត្រូវបានផ្សព្វផ្សាយនៅប្រទេសកម្ពុជាតាំងពីពេលនោះមក។ នៅពេលនោះ មានអ្នករាំរបាំសហសម័យខ្មែរដែលបានរៀនពីអ្នកតម្លើងរបាំដែលជាជនបរទេស ក៏ប៉ុន្តែពុំទាន់សូវមានអ្នកតម្លើងរបាំសហសម័យនាពេលនោះនៅឡើយទេ។ ដូច្នេះ ទើបនៅក្នុងឆ្នាំ២០១៣ អង្គការអម្រឹតាសិល្បៈបានបង្កើតឡើងនូវឱកាសសម្រាប់បណ្តុះបណ្តាលអ្នកតម្លើងរបាំសហសម័យ។ ក្រោយពីឆ្នាំ២០១៣ មក មានក្រុមអ្នករាំរបាំសហសម័យជាច្រើនត្រូវបានបង្កើតឡើង ហើយមានអ្នករាំរបាំសហសម័យខ្មែរជាច្រើនរូបចេញទៅសម្តែងនៅក្រៅប្រទេស ដែលវាបានផ្តល់ឱកាសដល់សិល្បកររបាំសហសម័យខ្មែរឱ្យបានជួបអ្នកសម្តែង ក៏ដូចជាអ្នកបង្កើតរបាំដែលជាជនបរទេសផ្សេងៗ ហើយវាបានហុចឱកាសដល់សិល្បករខ្មែរបានផ្សាព្វផ្សាយអំពីកម្ពុជាផងដែរ។
Q: តើអ្នកស្រីមានផែនការឬគម្រោងការអ្វីខ្លះទៅថ្ងៃអនាគត?
A: កាលពីខែធ្នូ ឆ្នាំមុន នាងខ្ញុំបានចូលរួមសម្តែងនៅក្នុងកម្មវិធី “ត្រូជិនវ៉ូមេន” រយៈពេល ១៣ ថ្ងៃនៅទីក្រុងញូយ៉ក។ សម្រាប់សកម្មភាពដំបូងនៅក្នុងឆ្នាំនេះ គឺនាងខ្ញុំបានស្នាក់នៅរយៈពេល ២ សប្តាហ៍នៅទីក្រុងអាប៊ូដាប៊ី ដើម្បីចូលរួមក្នុងវគ្គសិក្សាខ្លីមួយដែលមានឈ្មោះថា “សិល្បៈដើម្បីការអភិវឌ្ឍ” ដែលជាវគ្គសិក្សានៃសាកលវិទ្យាល័យ New York University Abu Dhabi ។ នាងខ្ញុំធ្លាប់បានបង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈតាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៩។ តែកាលពីចុងឆ្នាំមុន នាងខ្ញុំបានផ្ទេរការងារមកបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដូច្នេះ បន្ទាប់ពីនេះតទៅ នាងខ្ញុំមានបំណងផ្សព្វផ្សាយនូវរបាំសហសម័យខ្មែរ នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយផ្អែកលើមូលដ្ឋានគ្រឹះនៃរបាំបុរាណខ្មែរ។
នៅថ្ងៃអនាគត នាងខ្ញុំមានបំណងផ្សព្វផ្សាយពីសិល្បៈ ដើម្បីចូលរួមក្នុងការអភិវឌ្ឍនិងកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ដើម្បីសម្រេចបាននូវក្តីសុបិននេះ ជាដំបូងនាងខ្ញុំចង់បណ្តុះបណ្តាលធនធានមនុស្សដែលអាចជួយបរិចាកដល់សហគមន៍របស់ខ្លួន តាមរយៈការជម្រុញនៃការបង្កើតស្នាដៃសិល្បៈថ្មីៗរបស់និស្សិតនៅមហាវិទ្យាល័យនាដសាស្រ្ត ដែលនាងខ្ញុំកំពុងបង្រៀននេះ។ បន្ទាប់មក នាងខ្ញុំចង់បង្កើតឱ្យមាននូវព្រឹត្តការណ៍នៅតាមតំបន់ ដើម្បីភ្ជាប់ប្រជាជននៅតាមសហគមន៍។ នៅពេលមានប្រជាជននៅតាមសហគមន៍ជួបជុំគ្នាហើយនោះ ប្រជាជននឹងធ្វើការស្វែងយល់ពីគ្នាក៏ដូចជាសហគមន៍របស់ពួកគាត់។ លើសពីនេះទៀត ចំពោះសហគមន៍ណាដែលទទួលបានជោគជ័យនៅក្នុងការតាំងបង្ហាញនូវពិពណ៌ទាំងនេះ យើងនឹងបង្កើតឱ្យមានជាមជ្ឈមណ្ឌលនិងបណ្ណាល័យសិល្បៈនៅទីនោះ ដើម្បីជាទីកន្លែងសម្រាប់ពួកគាត់មកជួបជុំគ្នា។ នៅពេលប្រជាជនមកជួបជុំគ្នាតាមរយៈស្នាដៃសិល្បៈទាំងនោះ វានឹងផ្តល់ជាកន្លែងសម្រាប់អ្នកទាំងអស់គ្នាបានមកដើម្បីពិភាក្សានិងស្វែងយល់ផ្សេងៗពីគ្នាក៏ដូចសហគមន៍របស់គាត់ ដែលវានឹងជម្រុញដល់ការអភិវឌ្ឍសហគមន៍របស់ពួកគាត់។ នាងខ្ញុំសង្ឃឹមថា តាមរយៈស្នាដៃសិល្បៈ នឹងជួយឱ្យសហគមន៍មានសកម្មភាព ដែលវានឹងជួយជម្រុញដល់ការអភិវឌ្ឍនិងកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
ប្រវត្តិរូបសង្ខេប
អ្នកស្រី ជ័យ ចន្ទកិត្យា
កើតនៅឆ្នាំ១៩៨៤ ទីក្រុងភ្នំពេញ។ បានចូលសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈឆ្នាំ១៩៩២ ហើយចាប់ពីឆ្នាំ១៩៩៥ មក បានចាប់ផ្តើមចេញទៅសម្តែងនៅក្រៅប្រទេសដូចជាអឺរ៉ុបជាដើម ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ នៅឆ្នាំ២០០០ បានផ្តើមស្គាល់និងចូលរួមសម្តែងនៅក្នុងរបាំសហសម័យ នៅក្នុងការសម្តែងរួមនៃកម្មវិធី “Realizing Rama” ។ បានចូលបម្រើការងារដ្ឋនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងឋានៈជាគ្រូបង្ហាត់របាំក្បាច់បុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ។ នៅឆ្នាំ២០០៥ ក្រោយពីបានបញ្ចប់កាសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្លាម បានចូលបំរើការនៅអង្គការអម្រឹតាសិល្បៈ។ ឆ្នាំ២០១៤ បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកបង្កើតរបាំសហសម័យពី University of California, Los Angeles (UCLA)តាមរយៈអាហារូបករណ៍ Fulbright។ នៅឆ្នាំដដែល បានបំរើការជានាយិកាសិល្បៈនិងអ្នកបង្កើតរបាំនៅអង្គការអម្រឹតាសិល្បៈ។ បច្ចុប្បន្នជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ អ្នកស្រីមានស្នាដៃសិល្បៈជាច្រើនសម្តែងនៅក្រៅប្រទេសផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.38】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
2022.12.21 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពកូនសិស្សលោកស្នាក់នៅក្នុងវត្តអារាម
2022.12.16 NyoNyum KhmerNyoNyum Khmer Special Topics
ការសុំសីលក្នុងពុទ្ធសាសនា
2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics
ពិធីបំបួសនាគ
2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類
មតិយោបល់សមណនិស្សិត និងនិស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ
2022.11.28 NyoNyum KhmerNyoNyum Khmer Special Topics
ការអប់រំរបស់ព្រះសង្ឃ
2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17 NyoNyum KhmerNyoNyum Khmer Special Topics未分類
សួនឧទ្យាន Hitachi Seaside Park
2022.10.17 Japan ViewNyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២【NYONYUM KHMER】
2022.09.12 NyoNyum KhmerNyoNyum Khmer Special Topics未分類
តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម
2022.08.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៤ ចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២【NYONYUM KHMER】
2022.07.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥០ ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២【NYONYUM KHMER】
2022.03.11 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៩ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២【NYONYUM KHMER】
2022.01.11 NyoNyum Khmer未分類
កម្រងសំណួរសាកសួរអំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះកីឡាអូឡាំពិក
2021.12.13 NyoNyum Khmer
ជម្រើសសិក្សានៅប្រទេសជប៉ុន និងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
2021.11.23 NyoNyum Khmer
កិច្ចសម្ភាសន៍ជាមួយលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិក ឯកឧត្តម វ៉ាត់ ចំរើន
2021.11.23 NyoNyum Khmer
ការជួយជ្រោមជ្រែងអត្តពលិកខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០
2021.11.23 NyoNyum Khmer
អំពីប្រវត្តិកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក
2021.11.15 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៨ ចុះផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១【NYONYUM KHMER】
2021.11.12 NyoNyum Khmer
“ក្តីស្រលាញ់ ការតាំងចិត្ត និង ការព្យាយាម នាំឱ្យខ្ញុំទទួលជោគជ័យក្នុងការសិក្សា”
2021.09.20 NyoNyum Khmer
ការប្រកបរបរលក់កាហ្វេខ្នាតតូច
2021.09.20 NyoNyum Khmer
សួនឧទ្យាន កូរ៉ាគុអេន (Korakuen)
2021.09.20 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៧ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១【NYONYUM KHMER】
2021.09.10 NyoNyum Khmer
បំពាក់ម៉ាស់ក្រណាត់ថ្វាយបដិមាព្រះពោធិសត្វដ៏ធំ Aizu Jibo Daikannon ដើម្បីសុំសេចក្តីសុខឱ្យរួចផុតពីជំងឺឆ្លងកូវីដ-១៩
2021.08.02 NyoNyum Khmer未分類
សេចក្តីរាយការណ៍ពីប្រទេសជប៉ុន “ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម”
2021.07.31 NyoNyum Khmer未分類
ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន-កម្ពុជា!
2021.07.31 Japan Foundation CollaborationNyoNyum Khmer
និស្សិត និងការសិក្សាតាមប្រព័ន្ធអនឡាញ
2021.07.30 NyoNyum Khmer
កិច្ចសម្ភាសន៍មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីការអប់រំបែបឌីជីថលនៅកម្ពុជា
2021.07.28 NyoNyum Khmer未分類
ការយល់ឃើញរបស់គ្រូបង្រៀន ចំពោះការសិក្សាតាមអនឡាញ
2021.07.26 NyoNyum Khmer
ការរីកចម្រើននៃការបង្រៀនតាមបែបឌីជីថលក្នុងវិស័យឯកជន
2021.07.26 NyoNyum Khmer未分類
កិច្ចសហការរបស់ក្រសួងអប់រំ យុវជន និងកីឡាជាមួយអង្គភាពដទៃ
2021.07.26 NyoNyum Khmer
កិច្ចសហការរបស់ក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធ
2021.07.23 NyoNyum Khmer
ក្រសួងអប់រំ យុវជន និងកីឡា និងការជម្រុញការអប់រំបែបឌីជីថល
2021.07.21 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៦ ចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១【NYONYUM KHMER】
2021.07.20 NyoNyum Khmer
(ភាសាខ្មែរ) ឥទ្ធិពលភាសាអង់គ្លេសលើសំណេរភាសាខ្មែរបច្ចុប្បន្ន
2021.05.28 ColumnNyoNyum Khmertrend&cultureBusiness
(ភាសាខ្មែរ) ជំនួយលើការសិក្សាស្រាវជ្រាវសម្រាប់អនាគតរួម
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ការស្តារឡើងវិញនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ស្ពានតភ្ជាប់សេដ្ឋកិច្ចនៅកម្ពុជា
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ជំនួយជប៉ុនក្នុងវិស័យកសិកម្ម
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ទឹកស្អាត និងសុខមាលភាពមនុស្សគ្រប់រូប
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ជំនួយសម្រាប់់ការអប់រំកុមារ
2021.05.28 NyoNyum KhmerNyoNyum Khmer Special Topics
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.05.28 NyoNyum KhmerNyoNyum Khmer Special TopicsBusiness
(ភាសាខ្មែរ) ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៥ ចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១【NYONYUM KHMER】
2021.05.25 NyoNyum Khmer
(ភាសាខ្មែរ) បទសម្ភាសន៍ជាមួយលោក លូ ម៉េង ជាមេចុងភៅនិងនាយកប្រតិបត្តិនៃ Almond Hospitality Group
2021.03.29 NyoNyum Khmerkhmer
(ភាសាខ្មែរ) លោក ហ៊ុយ យ៉ាឡេង ជាផលិតករ និងអ្នកដឹកនាំរឿងដែលបេ្តជ្ញាជួយលើកស្ទួយវិស័យខ្សែភាពយន្តខ្មែរ
2021.03.29 CultureNyoNyum Khmer
(ភាសាខ្មែរ) ណែនាំពីអាហារដ្ឋានម្ហូបប្រហុក
2021.03.29 NyoNyum Khmerkhmer
(ភាសាខ្មែរ) បទសម្ភាសន៍ អ្នកស្រាវជ្រាវ ម្ហូបខ្មែរ បងស្រី ណាក់ ”ប្រហុកជាគ្រឿងផ្សំពុំអាចខ្វះបាននៅក្នុងម្ហូបខ្មែរ”
2021.03.29 NyoNyum Khmerkhmer
(ភាសាខ្មែរ) ១២ ឆ្នាំក្នុងអាជីពជាសិប្បករផលិត នៃសិប្បកម្មប្រហុក
2021.03.29 NyoNyum KhmerkhmerBusiness
(ភាសាខ្មែរ) វិធីសាស្រ្តក្នុងការធ្វើប្រហុក
2021.03.26 NyoNyum Khmer
(ភាសាខ្មែរ) ប្រភេទប្រហុក
2021.03.23 NyoNyum Khmer
(ភាសាខ្មែរ) អំពីប្រហុក
2021.03.22 NyoNyum Khmer
(ភាសាខ្មែរ) ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៤ ចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១【NYONYUM KHMER】
2021.03.12 NyoNyum Khmer
(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~
2021.01.22 NyoNyum KhmerSightseeing
(ភាសាខ្មែរ) តើមានអ្វីថ្មី?
2021.01.22 NyoNyum Khmer
(ភាសាខ្មែរ) ការស្នាក់នៅពិសេស
2021.01.22 NyoNyum Khmer
(ភាសាខ្មែរ) ដំណើរកម្សាន្តណែនាំដោយមគ្គុទ្ទេសក៍ទេសចរ
2021.01.22 NyoNyum Khmer
(ភាសាខ្មែរ) ហាងអាហារពិសេសៗ
2021.01.22 NyoNyum Khmer
(ភាសាខ្មែរ) ជិះទោងកម្សាន្ត និងមើលសិល្បៈសម្តែងសៀក
2021.01.22 NyoNyum Khmer
(ភាសាខ្មែរ) ជិះកង់កម្សាន្តក្នុងក្រុងសៀមរាបជាមួយបុគ្គលិកញញឹម
2021.01.22 NyoNyum Khmer
(ភាសាខ្មែរ) ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៣ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១【NYONYUM KHMER】
2021.01.13 NyoNyum Khmer
(ភាសាខ្មែរ) ជោគវាសនាអតីតនិស្សិតសិក្សានៅប្រទេស ជប៉ុន លោក ខៀវ សាគូ ដែលកំណត់ដោយរបប ប៉ុលពត
2020.11.17 NyoNyum Khmer
(ភាសាខ្មែរ) យល់ដឹងបន្ថែមអំពី ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា
2020.11.16 NyoNyum Khmer
(ភាសាខ្មែរ) តើនិយោជកយល់ឃើញបែបណាចំពោះ របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នេះ?
2020.11.16 NyoNyum Khmer
(ភាសាខ្មែរ) ធានារ៉ាប់រងគ្រោះថ្នាក់ក្នុងអំឡុងពេលការងារ ជនបរទេសក៏អាចទទួលនូវសេវានេះផងដែរ!
2020.11.16 NyoNyum Khmer
(ភាសាខ្មែរ) តើការចុះឈ្មោះចូលជាសមាជិកនៃ ប.ស.ស. នឹងទទួលបាន អត្ថប្រយោជន៍ដូចម្តេចខ្លះ?
2020.11.16 NyoNyum Khmer
(ភាសាខ្មែរ) ស្វែងយល់ពីនិយោជិកបំរើការងារនៅក្នុងវិស័យឯកជន និងមន្ត្រីសាធារណៈប្រើប្រាស់ប័ណ្ណ ប.ស.ស.
2020.11.16 NyoNyum Khmer
(ភាសាខ្មែរ) អំពីប្រវត្តិនៃ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
2020.11.16 NyoNyum Khmer
(ភាសាខ្មែរ) ទស្សនាវដ្តីញញឹមខ្មែរលេខ ៤២ ចុះផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០【NYONYUM KHMER】
2020.11.12 NyoNyum Khmer
(ភាសាខ្មែរ) បទសម្ភាសន៍ពិសេស ស្វែងយល់អំពីហាង FOOLAB Group 「NiGiRi LaB」 「RoBaTa LaB」
2020.09.15 NyoNyum Khmer
(ភាសាខ្មែរ) បទសម្ភាសន៍ពិសេស ស្វែងយល់អំពីហាងយើងខ្ញុំក្នុងអំឡុងវិបត្តិកូវីដ១៩
2020.09.15 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics