គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ចំណាប់អារម្មណ៍អំពីការតាមដានសកម្មភាពកីឡាករ កីឡាការនី ខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ចំណាប់អារម្មណ៍អំពីការតាមដានសកម្មភាពកីឡាករ កីឡាការនី ខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
2021.11.23

ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០ ត្រូវបានប្រារព្ធឡើងក្នុងអំឡុងពេលនៃការឆ្លងជំងឺកូវីដ-១៩។ ដូច្នេះរាល់ការប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានទស្សនាពីចម្ងាយ។ ទស្សនិកជនអាចទស្សនា តាមរយៈការផ្យាយបន្ដផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គមជាដើម។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានជួយសម្រួលដល់ការទស្សនា ហើយគេអាចធ្វើការគាំទ្រអត្តពលិក ដោយមធ្យោបាយផ្សព្វផ្សាយថ្មីៗ។ ដូច្នេះ តើកម្មវិធីផ្សព្វផ្សាយនេះមានលក្ខណៈពិសេសយ៉ាងណា? យើងបានសាកសួរពីចំណាប់អារម្មណ៍របស់អ្នកគាំទ្រខ្មែរ កំពុងបម្រើការងារនិងរស់នៅក្នុងប្រទេសជប៉ុន ដែលបានតាមដានទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតរបស់អត្តពលិកខ្មែរ ក៏ដូចជាជប៉ុនតាមរយៈកម្មវិធីទស្សនាពីចម្ងាយ។

តើអ្នកយល់ឃើញដូចម្តេចចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ២០២០?

លោកគ្រូ ញឹម សុធាវិន្ទ

លោកគ្រូ ញឹម សុធារិន្ទ កំពុងទស្សនាពិធីបើកកីឡាអូឡាំពិកតូក្យូ២០២០ នៅគេហដ្ឋាន

លោកគ្រូមានអាយុ (៤៨ឆ្នាំ) បច្ចុប្បន្ន​ ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី សិក្សាស្រាវជ្រាវនិងបណ្ដុះបណ្ដាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា និងជាគ្រូបង្រៀនប្រវត្តិសាស្ត្រ​ និងភាសាខ្មែរនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា  រស់នៅប្រទេសជប៉ុនរយៈពេល២១ឆ្នាំ។  លោកគ្រូជាអ្នកតាមដានពីសកម្មភាពរបស់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ២០២០  ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ។ លោកគ្រូបានបង្ហាញអារម្មណ៍រំភើបរីករាយនៅពេលឃើញមានវត្តមានប្រទេសកំណើតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍លក្ខណៈអន្តរជាតិបែបនេះ និងបានលើកឡើងពីចលនាអ្នកគាំទ្ររបស់បងប្អូនខ្មែរនៅជប៉ុនដែរ។

លោកគ្រូ សុធាវិន្ទ៖ “ខ្ញុំពិតជារំភើបណាស់នៅពេលដែលឮថាខ្មែរបានមកចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ។ ខ្ញុំមានអារម្មណ៍សប្បាយ និងពិតជាចង់ទៅគាំទ្រផ្ដល់កម្លាំងចិត្តដល់កីឡាករ កីឡាការនី ខ្មែរខ្លាំងណាស់ ប៉ុន្ដែដោយសារមានការហាមឃាត់មិនឱ្យមានអ្នកគាំទ្រទៅទស្សនាផ្ទាល់ (ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ) ដូច្នេះហើយខ្ញុំមានតែគាំទ្រពីចម្ងាយ និងជំរុញឱ្យពួកគាត់ខិតខំប្រឹងប្រែងនេះឯង។ ខ្ញុំយល់ថាប្រសិនបើគ្មានការរំខានដោយសារបញ្ហាកូវីដទេ នោះច្បាស់ណាស់ នឹងមានវត្តមានបងប្អូនខ្មែរកុះករដែលរស់នៅទីនេះទៅចូលរួមគាំទ្រផ្ដល់កម្លាំងចិត្តជាក់ជាពុំខាន”

លោកគ្រូយល់ថាកម្ពុជាបានបញ្ចូនអត្តពលិកមកប្រកួតវិញ្ញាសាទាំងពីរនេះ (ហែលទឹក និងអត្តពលកម្ម) គឺមិនមានសង្ឃឹមអាចដណ្ដើមមេដាយបានឡើយ ព្រោះវិញ្ញាសាទាំងនេះសុទ្ធតែជាប្រភេទកីឡាដែលមានការប្រកួតប្រជែងខ្ពស់ និងទាមទារឱ្យមានការបណ្ដុះបណ្ដាលបំពាក់បំប៉នខ្លាំង គួបផ្សំនឹងបច្ចេកទេសខ្ពស់ផងដែរ ទើបអាចមានលទ្ធភាពប្រជែងជាមួយបណ្ដាប្រទេសដទៃ។ យ៉ាងណាក៏ដោយ លោកគ្រូបានបង្ហាញពីការលើទឹកចិត្ត និងជំរុញឱ្យអត្តពលិកមានការខិតខំប្រឹងប្រែងប្រកួតប្រជែងនៅលើទីលានផងដែរ។ លោកគ្រូសុធាវិន្ទ៖ “យើងទាំងអស់គ្នាសុទ្ធតែបានដឹងរួចមកហើយពីការប្រកួតវិញ្ញាសាទាំងពីរប្រភេទនេះ។ សមត្ថភាពកីឡាករ កីឡាការិនីខ្មែរនៅមានកម្រិត ណាមួយយើងមិនបានទៅរំពឹងអ្វីនៅពេលដែលឃើញពួកគាត់ប្រកួតជាមួយអត្តពលិកខ្លាំងៗ ដែលគេមានបច្ចេកទេស និងបទពិសោធន៍ល្អជាងយើងនោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងចង់ឃើញពួកគាត់មកទីនេះប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីសន្សំបទពិសោធន៍ក៏ដូចជាបច្ចេកទេសល្អៗសម្រាប់យកទៅអភិវឌ្ឍខ្លួនឯងជាបន្ដទៀត”លោកគ្រូបានបន្តទៀតថា៖ “យ៉ាងណាក៏យើងបានឃើញអត្តពលិករបស់យើងធ្វើបានល្អដែរ ដូចជាការបំបែកឯកទកម្មខ្លួនឯងលើកំណត់ត្រាចាស់ពួកគាត់ជាដើម នេះរាប់ថាជាភាពជោគជ័យដ៏ធំធេងរបស់ពួកគាត់ និងសម្រាប់ប្រទេសកម្ពុជាយើងហើយ”

លោក ហ៊ីម ចាន់រិទ្ធ

លោក ហ៊ីម ចាន់រិទ្ធ (២៥ឆ្នាំ) ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយនៅប្រទេសជប៉ុន។ លោកបានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនអំពីការទស្សនាកីឡាអូឡាំពិកតាមកម្មវិធីទស្សនាពីចម្ងាយដូច្នេះថា៖ “យើងដឹងហើយថា អូឡាំពិកលើកនេះគេមិនឱ្យមានអ្នកទៅទស្សនាផ្ទាល់នោះទេ ប៉ុន្ដែអ្នករស់នៅក្នុងប្រទេសជប៉ុន អាចតាមដានរាល់ការប្រកួតក្នុងវិញ្ញាសាផ្សេងៗតាមកម្មវិធី NHK។ កម្មវិធីនេះ បានបញ្ជូនទស្សនីយភាពនៃការប្រកួត គឺមានកម្រិតច្បាស់ខ្លាំងណាស់ ហើយអាចមើលតាមបែប 3D ទៀតផង។ ខ្ញុំមានអារម្មណ៍ដូចជា ខ្លួនឯងបានទៅទស្សនាផ្ទាល់ ដោយសារបច្ចេកវិជ្ជាទំនើប គេអាចប្រើមនុស្សយន្ត (Robot) ផ្ដិតយកសកម្មភាពប្រកួតច្បាស់ពិតៗដូចយើងឃើញនឹងភ្នែកផ្ទាល់អ៊ីចឹង”។ លោកបានបន្ដទៀតថា៖ “ក្នុងកម្មវិធីនេះ មានមុខងារពិសេសត្រង់ថា គេអាចបង្ហាញពីការគាំទ្រដោយផ្ញើសារលើកទឹកចិត្តទៅកាន់អត្តពលិក ដែលកំពុងស្ថិតនៅកន្លែងប្រកួតផ្ទាល់ដូចជា ចុចរូបបេះដូង រូប sticker ផ្សេងៗ និងសរសេរជាអក្សរជាដើម។

យ៉ាងណាមិញ យុវជនខ្មែររូបនេះក៏បានសម្តែងការយល់ឃើញថា សមត្ថភាពរបស់អត្តពលិកកម្ពុជានៅមានកម្រិតបើធៀបទៅនឹងអត្តពលិកលំដាប់ពិភពលោក ប៉ុន្ដែរូបលោកជឿជាក់ថា អត្តពលិកខ្មែរអាចមានសមត្ថភាពប្រជែងយកមេដាយនៅក្នុងថ្នាក់តំបន់បាន៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Bong Yuki Essay

2018.05.11 Bong Yuki EssayNyoNyum Khmer

Special: ONSEN

2018.05.11 NyoNyum Khmer

NyoNyum Khmer

2018.04.26 NyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer