គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) នំជប៉ុនបែបបស្ចិមប្រទេស 【Special】
(ភាសាខ្មែរ) នំជប៉ុនបែបបស្ចិមប្រទេស 【Special】
2019.09.23

នំបស្ចិមប្រទេសវិវដ្តជាពិសេសបែបជប៉ុន

ប្រហែលជាមានចម្ងល់លើកឡើងថាហេតុអ្វី “ នៅប្រទេសជប៉ុន មាននំបែបបស្ចិមប្រទេស ” ក៏ប៉ុន្តែសូមបញ្ជាក់ថា ប្រទេសជប៉ុនជាប្រទេសដែលទទួលយកវប្បធម៌ និងម្ហូបអាហារផ្សាយពីបរទេស មករៀបចំជាបែបជប៉ុន ហើយបានបញ្ចូលវាទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនតាំងពីសម័យមុនមក។ ជាការពិតណាស់ ក្នុងនោះ មាននំមួយចំនួនក៏ត្រូវបានផ្សាយពីបណ្តាប្រទេសទាំងនោះផងដែរ។ មាននំបស្ចិមប្រទេសដែលធ្វើឡើងជាពិសេសបែបជប៉ុន តាមរយៈ គន្លឹះនៃនំបស្ចិមប្រទេស។ ទាំងនោះមានគ្រឿងផ្សំ និងរបៀបធ្វើ បែបលោកខាងលិចក៏ពិតមែន តែធាតុពិត នំមួយចំនួននោះពុំមាន នៅប្រទេសលោកខាងលិចទាំងនោះឡើយ។ ឬទោះជាមានលក់ក៏ដោយ ក៏វាជានំដែលផ្សាយមកពីប្រទេសជប៉ុនដែរ។ នំមួយចំនួន ណែនាំខាងក្រោមនេះ ជានំប្រទេសលោកខាងលិចដែលបានផលិតបែបជប៉ុន។ ម្យ៉ាងវិញទៀត នំប្រទេសលោកខាងលិចមួយចំនួនធ្វើនៅប្រទេសជប៉ុន ជាទូទៅត្រូវបានគេធ្វើតម្រូវតាមរសជាតិជនជាតិជប៉ុនចូលចិត្ត។  រូបរាងដ៏ស្រស់ស្អាត និងរសជាតិដ៏ប៉ិនប្រសប់ទាំងនោះត្រូវ បានជនបរទេសជាច្រើនចូលចិត្តនិងវាយតំលៃខ្ពស់។  ដូច្នេះសូមអញ្ជើញសាកល្បងនំទាំងនោះ♪

នំខេកជប៉ុន ショートケーキ
Shortcake

គេឃើញមាននំនេះ នៅគ្រប់ហាងលក់នំបស្ចិមប្រទេសនានាក្នុងប្រទេសជប៉ុន ហើយវាជានំដែលចាំបាច់បំផុតនៅក្នុងពិធីខួបកំណើតជាដើម។ ជានំដែលធ្វើឡើងដោយការកែសម្រួលនំ “Shortcake”  របស់អង់គ្លេស ដោយប្រើនំពងមាន់ដុតបែបជប៉ុនបន្តុបពីលើនូវ Cream និងផ្លែ Strawberry លើម្សៅនំ Buiscuit ។  គេនិយាយថា នំនេះបានចាប់ផ្តើមលក់ដំបូងជានំ  “Shortcake” នៅឯហាងលក់នំបស្ចិមប្រទេសបុរាណមួយកន្លែងក្នុងប្រទេសជប៉ុនឈ្មោះថា“Fujiya” កាលពីប្រមាណ១០០ឆ្នាំមុនមកម្លេះ។

 

នំក្រេប Crepe លាយគ្រីមច្រើនជាន់ ミルクレープ
Mille Crêpes

នំ “Crepe” ជានំបែបប្រទេសលោកខាងលិច ដែលគេផ្សំពីម្សៅ និងពងមាន់ រួមជាមួយនឹងស្ករ ហើយចាក់ដុតជាបន្ទះស្តើងៗ។ នំ “Mille crêpes” ត្រូវបានគេចាក់នំ Crepe ជាច្រើនជាន់ ដែលមានដាក់នូវ cream ស្រស់ និង Custard cream ក្នុងចន្លោះនីមួយៗនោះ។ វាមានឈ្មោះជាភាសាបារាំងដែលមានន័យថា “Crepe ១០០០សន្លឹក” ។ គេនិយាយថានំនេះធ្វើឡើងនៅហាងកាហ្វេមួយក្នុងទីក្រុងតូក្យូ ហើយត្រូវបានពង្រីកនៅតាមសាខាហាងជាច្រើននៅទូទាំងប្រទេសជប៉ុន។

 

នំ Cheesecake បែបជប៉ុន スフレチーズケーキ
Souffle Cheesecake

នំ heesecake ត្រូវបានគេបែងចែកជា៣ប្រភេទធំៗគឺ “Baked cheese cake” “Rare cheesecake”  និង“Souffle cheesecake” ក៏ប៉ុន្តែនំ Rare cheesecake មានដើមកំណើតនៅប្រទេសជប៉ុន។  នំនេះត្រូវបានគេធ្វើឡើង ដោយតម្រូវរសជាតិ ដែលជនជាតិជប៉ុនចូលចិត្ត។ ចំនុចពិសេសបំផុតរបស់នំនេះគឺ សភាពទន់ៗរបស់នំ ហើយញ៉ាំរលាយភ្លាមៗនៅក្នុងមាត់។ នៅបរទេស ត្រូវបានគេហៅនំនេះថា “Japanese cheesecake” ហើយវាមានអ្នកគាំទ្រជាជនបរទេសជាច្រើនចូលចិត្ត។

NyoNyum Khmer No.35









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Bong Yuki Essay

2018.05.11 Bong Yuki EssayNyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer