គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13

ស្ថិតនៅភាគខាងត្បូង និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីក្រុងតូក្យូ កាម៉ាគូរ៉ា គឺជាទីក្រុងទេសចរណ៍មួយដ៏ពេញនិយមសម្រាប់ ភ្ញៀវជាតិ និងអន្តរជាតិ។ កាម៉ាគូរ៉ា ត្រូវបានគេស្គាល់ជាទូទៅថាជាអតីត រាជធានីបុរាណរបស់ជប៉ុន នៅអំឡុងឆ្នាំ១១៨៥ ដល់ឆ្នាំ១៣៣៣។ នៅអំឡុងសម័យកាលនោះ សេដ្ឋកិច្ចនិងសង្គមជប៉ុនមានការរីកចម្រើន ក្រោមការដឹកនាំដោយរបបសាម៉ូរៃ (យោធា)។ ដោយមានប្រវត្តិសាស្រ្ត បែបនេះនៅក្នុងតំបន់ទេសចរណ៍ កាម៉ាគូរ៉ា បច្ចុប្បន្នមានសេសសល់ នូវចំនួនប្រាសាទ និងព្រះវិហារបុរាណជាង ១០០កន្លែង ដែលក្នុងនោះ រូបព្រះពុទ្ធបដិមាដ៏ធំលំដាប់លេខ២ នៅក្នុងប្រទេសជប៉ុនកម្ពស់១១.៤ ម៉ែត្រ ស្ថិតនៅក្នុងវត្តកូតូគូអ៊ីន (Kotoku-in Temple) បានក្លាយជានិមិត្តរូបប្រចាំតំបន់កាម៉ាគូរ៉ា។

ព្រះវិហារសឺរឹហ្គាអូកា ហាជីមាំងហ្គឺ (Tsu- rugaoka achimangu Shrine) សាងសង់ឡើង នៅស.ត ទី១១ (មាន ភ្ញៀវទេសចរជាច្រើនមក ទស្សនាព្រះវិហារនេះ ជាពិសេស នៅថ្ងៃសំពះ ព្រះថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំសកល)

ដោយមានទីតាំងនៅក្បែរឆ្នេរសមុទ្រផង តំបន់ទេសចរណ៍កាម៉ាគូរ៉ា ត្រូវបានគ្របដណ្តប់ដោយព្រៃភ្នំដ៏ស្រស់ត្រកាល។ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិអាចរីករាយនឹងទស្សនីយភាពនៃបរិស្ថានធម្មជាតិ ដែលប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ នៅរដូវផ្ការីក មានផ្កាសាគូរ៉ារីក ស្រស់បំព្រងនៅតាមក្បែរខាងនៃដងផ្លូវនៅក្នុងបរិវេណតំបន់ទេសចរណ៍ កាម៉ាគូរ៉ា។ គេអាចនិយាយបានថា វាជារដូវកាលដ៏ល្អបំផុតសម្រាប់ ការទស្សនាតំបន់ទេសចរកាម៉ាគូរ៉ា ដែលជារដូវដែលមានសីតុណ្ហភាព ត្រជាក់ស្រួលក្នុងការរស់នៅ (សីតុណ្ហភាពចន្លោះពី ១៥ ទៅ ២០អង្សាសេ)។ ចំណែកនៅរដូវរំហើយវិញ ការទស្សនាស្លឹកឈើប្រែពណ៌ក៏ជាគោលដៅ សម្រាប់ការទៅកម្សាន្តតំបន់កាម៉ាគូរ៉ាផងដែរ។ នៅរដូវក្តៅវិញ ភ្ញៀវទេសចរអាចទស្សនាប្រសាទ និងព្រះវិហារបុរាណជាមួយសំឡេងរៃយំ រួមនឹងទេសភាពនៃប្រាសាទដែលគ្របដណ្តប់ដោយព្រៃប្រឹក្សាដ៏ខៀវស្រង៉ាត់ ក្រោមពន្លឺថ្ងៃដ៏ស្រស់ត្រកាល។

នៅគ្រប់ព្រះវិហារនៃសាសនាស៊ីនតូជប៉ុនមានកន្លែងសរសេរបួងសួងសុំសេចក្ដីសុខ និងសុំឱ្យការបួងសួងបានសម្រេចតាមក្ដីបំណង គេត្រូវយកសំណេរដែលសរសេរលើបន្ទះក្ដា (ហៅថាអេម៉ា) នោះមកចងព្យួរនៅទីនេះ។

ក្រៅពីការដើរទស្សនាកម្សាន្តនៅតាមទីតាំងវត្តអារ៉ាម និងព្រះវិហារ បុរាណទាំងនោះ ភ្ញៀវទេសចរក៏អាចរីករាយជាមួយនឹងហាងអាហារ ប្រពៃណីជប៉ុននៅក្នុងបរិវេណតំបន់ទេសចរណ៍កាម៉ាគូរ៉ាផងដែរ។ មានហាងអាហារជប៉ុនដែលចម្អិនប្តូរមុខម្ហូបទៅតាមរដូវកាលនីមួយៗ មានរសជាតិពិសេសប្លែកសម្រាប់ភ្ញៀវទេសចរណ៍គ្រប់រូប។

ម្ហូបបាយស្រូបកូនត្រីឆៅ Nama Shirasu Don

ជាមួយគ្នានោះ នៅតាមដងផ្លូវពានិជ្ជកម្មវិញ មានហាងលក់វត្ថុអនុស្សាវរីយ៍ និងនំប្រពៃណី ជប៉ុនជាច្រើនប្រភេទ ដែលមានការវេចខ្ចប់យ៉ាងស្អាត និងទាក់ទាញ ព្រមទាំងមានអនាម័យខ្ពស់ ដែលភ្ញៀវទេសចរជប៉ុន និងបរទេសតែងតែ ជាវសម្រាប់ជាវត្ថុអនុស្សាវរីយ៍ សម្រាប់ដំណើរកម្សាន្តរបស់ខ្លួន។ ដោយសារចំណាយពេលត្រឹមតែមួយម៉ោងពីទីក្រុងតូក្យូតាម ផ្លូវរថភ្លើង មានភ្ញៀវទេសចរជាច្រើននិយមមកទស្សនាទីនេះ។ នៅតាមកន្លែងទស្សនាខ្លះ ភ្ញៀវទេសចរត្រូវជិះរថភ្លើងបន្តដើម្បីទៅកាន់ទីនោះ។ ជប៉ុនជាប្រទេស ដែលមានការអភិវឌ្ឍន៍ច្រើនលើ បណ្តាញផ្លូវរថភ្លើងដំណើរការ គ្រប់ទិសទៅ និងមានសេវាកម្ម ដឹកជញ្ជូនទៀងទាត់ ដូច្នេះ ជាទូទៅអ្នកពុំចាំបាច់បារម្ភពីការធ្វើដំណើរដោយផ្លូវរថភ្លើងនៅក្នុងប្រទេសជប៉ុនឡើយ។ ចំពោះតម្លៃសេវាកម្មធ្វើដំណើរតាមរថភ្លើងវិញ គឺសមរម្យ (ចំណាយប្រមាណពី ៧០០យ៉េន ទៅ ១០០០យ៉េន ពីតូក្យូ ទៅកាន់កាម៉ាគូរ៉ា)៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

ឆ្មាកាហ្វេ (CHHMA Catfé )

2022.05.27 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

សាលាដូង សាលាច្នៃពីសំរាម?!

2022.03.22 NyoNyum Khmer Special Topics未分類

Bong Yuki Essay

2018.05.11 Bong Yuki EssayNyoNyum Khmer

Special: ONSEN

2018.05.11 NyoNyum Khmer

NyoNyum Khmer

2018.04.26 NyoNyum Khmer

土器作り 60 年

2015.12.29 未分類

土と生きる

2015.09.01 未分類

ケーマ

2015.06.28 未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer